ចិនបន្តជំរុញ​ដំណោះស្រាយនយោបាយនៅ​​​អ៊ុយក្រែន។ ដាណឺម៉ាកគ្រោងនឹងផ្តល់ជំនួយចំនួន ២,៦ ពាន់លានដុល្លារដល់អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ២៩ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់កិច្ចចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ 
ចិនបន្តជំរុញ​ដំណោះស្រាយនយោបាយនៅ​​​អ៊ុយក្រែន។ ដាណឺម៉ាកគ្រោងនឹងផ្តល់ជំនួយចំនួន ២,៦ ពាន់លានដុល្លារដល់អ៊ុយក្រែន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបថត៖ Kyodo/TTXVN

លោកស្រី Mao Ning បានលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលរំលឹកពីដំណើរទស្សនកិច្ចរបស់បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី-អឺរ៉ុបលោក Li Hui ទៅកាន់ប្រទេសអ៊ុយក្រែន រុស្ស៊ី ប៉ូឡូញ អាល្លឺម៉ង់ និងបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ឧសភា។ លោកស្រីបានឲ្យដឹងថា បណ្តាប្រទេសរំពឹងថាទីក្រុងប៉េកាំងនឹងបន្តពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូរយោបល់ជាមួយភាគីទាំងអស់ ដើម្បីកសាងការស្រុះចិត្តគំនិតគ្នា និងទំនុកចិត្តទៅវិញទៅមក រួមចំណែកក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បានប្រកាសផែនការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលមានតម្លៃ ១៧,៩ ពាន់លានក្រោនដាណឺម៉ាក (២,៥៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះនិងឆ្នាំខាងមុខ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់ស៊ុយអែត ន័រវែស និងហ្វាំងឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ