ចិនប្រកាសនឹងចាត់វិធានការដ៏ខ្លាំងក្លា ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នាថ្ងៃទី ២៦ ខែមិថុនា បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់កំហិតលើការផ្តល់ទិដ្ឋាការដល់មន្រ្តីចិន ដែលពាក់ព័ន្ធទៅនឹងការរឹតត្បិតសិទ្ធិស្វ័យភាពរបស់ហុងកុង។
ទីស្នាក់ការស្ថានទូតចិននៅសហរដ្ឋអាមេរិក (រូបភាព៖ ABC News / vtc.vn) |
ទោះយ៉ាងណាក៏ដោយ លោក Pompeo មិនបានបង្ហាញពីអត្តសញ្ញាណរបស់មន្ត្រីចិន ដែល រងការរឹតត្បិតទិដ្ឋាការរបស់សហរដ្ឋអាមេរិកនោះឡើយ។ លោក Mike Pompeo បានថ្លែងដូច្នេះ មុនកិច្ចប្រជុំរដ្ឋសភាចិន នាថ្ងៃទី ២៨ ខែមិថុនា ដែល បានធ្វើការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខជាតិហុងកុង។
ដោយប្រតិកម្មចំពោះសកម្មភាពពោលខាងលើរបស់សហរដ្ឋអាមេរិកអ្នកនាំពាក្យស្ថានទូតចិនបានអះអាងសារជាថ្មីថា ហុងកុងគឺជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយ មិនអនុញ្ញាតឱ្យមានកម្លាំងខាងក្រៅណាមួយធ្វើអន្តរាគមន៍ឡើយ។ ចិនស្នើឲ្យសហរដ្ឋអាមេរិក "ត្រូវកែកំហុសភ្លាមមួយរំពេច"និងដកសេចក្តីសម្រេចិត្តពាក់ព័ន្ធនានា។ លើសពីនេះទៅទៀត ចិនបានប្រកាសថា នឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន៕