ចិនប្រកាសនឹងឆ្លើយតបនឹងអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី ១១ ខែកក្កដា (តាមម៉ោងទីក្រុងហាណូយ) អាមេរិក បានប្រកាស តារាងរាយនាមមុខទំនិញនាំចូលពីចិនក្នុងតម្លៃស្មើនឹង ២០០ ពាន់លានដុល្លារ អាមេរិក។
ចិនប្រកាសនឹងឆ្លើយតបនឹងអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម - ảnh 1 ចិនប្រកាសនឹងឆ្លើយតបនឹងអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម

ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើរបស់អាមេរិក ភ្លាមមួយរំពេកហើយបានអះអាងថាទីក្រុងប៉េកាំងនឹងមានដំណោះស្រាយដើម្បីឆ្លើយតបនឹងទង្វើរនេះដាច់ខាត។សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញច្បាស់ថាទីក្រុងប៉េកាំងបានប្រឆាំងជំទាស់ផ្លូវការចំពោះតារាង រាយនាមមុខទំនិញនាំចូលដែលនឹងរងការវាយពន្ធពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទើបបានប្រកាសដោយបានចាត់ទុកថានេះគឺជាសកម្មភាពមួយដែលមិនអាចទទួលយកបានដាច់ខាតឡើយ។សេចក្តីថ្លែងការណ៍នេះសង្កត់ធ្ងន់ថា     រដ្ឋាភិបាល ចិននឹងមិនមានជម្រើសណាទៀតទេដោយបែទៅត្រូវចាត់វិធានការ ចាំបាច់ដើម្បី នឹងទង្វើនេះរបស់អាមេរិក។ទន្ទឹមនេះក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថាអាកប្បកិរិយាមិនសមហេតុសមផលរបស់សហរដ្ឋអាមេរិកពិតជាខុសប្រក្រតីហើយទីក្រុងប៉េកាំងនឹងអនុវត្តមួយជំហានៗដើម្បីដាក់ពាក្យបណ្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ