ច្នៃប្រឌិតថ្មីការត្រិះរិះអភិវឌ្ឍន៍ប្រកបដោយសមកាលកម្មលើគ្រប់វិស័យ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានរាយការណ៍ ពិភាក្សាលើការទទួលយក បកស្រាយនិងបំពេញបន្ថែមនូវខ្លឹមសារដែលត្រូវបានការិយាល័យនយោបាយផ្តល់យោបល់ ដើម្បីបំពេញបន្ថែមនូវសេចក្តីព្រាងរបាយការណ៍ខាងលើ។

ច្នៃប្រឌិតថ្មីការត្រិះរិះអភិវឌ្ឍន៍ប្រកបដោយសមកាលកម្មលើគ្រប់វិស័យ - ảnh 1លោកនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃរយៈពេល៥ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១-២០៣០ ទិសដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២៦-២០៣០ (រូបភាព៖ VOV)

នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហា សន្និបាតបក្សលើកទី១៤ (អនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃរយៈពេល ៥ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០ ទិស ដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២៦ - ២០៣០។

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានរាយការណ៍ ពិភាក្សាលើការទទួលយក បកស្រាយនិងបំពេញបន្ថែមនូវខ្លឹមសារដែលត្រូវបានការិយាល័យនយោបាយផ្តល់យោបល់ ដើម្បីបំពេញបន្ថែមនូវសេចក្តីព្រាងរបាយការណ៍ខាងលើ។

បញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអនុគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលយក ពន្យល់ និងបំពេញបន្ថែមនូវខ្លឹមសារដែលត្រូវបានការិយាល័យនយោបាយផ្តល់យោបល់ និងមតិរបស់គណៈប្រតិភូ ដើម្បីបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍; សូមមតិយោបល់ពីការិយាល័យនយោបាយ ដាក់ជូនសន្និសិទមជ្ឈិមលើកទី១០ នាពេលខាងមុខ ដើម្បីស្នើរមតិយោបល់ពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ សំដៅដាក់ជូនមហាសន្និបាតបក្សលើកទី១៤។ ទាក់ទិននឹងទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងរយៈពេល ៥ឆ្នាំ ២០២៦ - ២០៣០ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្រូបយកខ្លឹមសារ “ស្ថិរភាពសម្រាប់ការអភិវឌ្ឍ”; បង្កើតការត្រិះរិះសម្រាប់ការអភិវឌ្ឍប្រកបដោយសមកាលកម្មលើគ្រប់វិស័យ ធានាបាននូវភាពជាអ្នកដឹកនាំ និងចំណុចលោតផ្លោះក្នុងវិស័យមួយចំនួន ជាពិសេសសុក្រិតស្ថាប័នសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយម។  គោលដៅគឺនាំប្រទេសវៀតណាមឱ្យស្ថិតក្នុងក្រុមសេដ្ឋកិច្ចធំៗពី៣០ទៅ៣៥ក្នុងពិភពលោក; ស្ថិតក្នុងក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ