ប្រធានរដ្ឋលោក លឿង គឿង នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី ប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូល APEC ២០២៤

(VOVWORLD) - ប្រធានរដ្ឋលោក លឿង គឿង នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី ប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូល APEC ២០២៤

ប្រធានរដ្ឋលោក លឿង គឿង នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី ប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូល APEC ២០២៤ - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង (រូបថត៖ កាសែត Nhan Dan)

ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី ៦ វិច្ឆិកា បានចេញសេចក្តីប្រកាសមួយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីឈីលី Gabriel Boric Font និងប្រធានាធិបតីប៉េរូ Dina Ercilia Boluarte Zegarra ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការទៅប្រទេសឈីលីពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤; ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ