ចិនប្រតិកម្មយ៉ាងដាច់អហង្ការចំពោះ បញ្ជីរាយនាមមុខទំនិញនឹងត្រូវបានអាមេរិកវាយពន្ធបន្ថែម

(VOVWORLD) -នាថ្ងៃទី ៣ មេសា ចិនបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដែលអាមេរិកប្រកាសបញ្ជីរាយនាមមុខទំនិញនាំចូលពីចិន នឹងត្រូវបានវាយពន្ធបន្ថែម ព្រមទាំងព្រមានថាប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការតបតវិញ។
ចិនប្រតិកម្មយ៉ាងដាច់អហង្ការចំពោះ បញ្ជីរាយនាមមុខទំនិញនឹងត្រូវបានអាមេរិកវាយពន្ធបន្ថែម - ảnh 1ចិនប្រតិកម្មយ៉ាងដាច់អហង្ការចំពោះ
បញ្ជីរាយនាមមុខទំនិញនឹងត្រូវបានអាមេរិកវាយពន្ធបន្ថែម 

សេចក្ដីព្រមានពោលខាងលើត្រូវបានក្រសួងពាណិជ្ជកម្មចិននាំចេញ ខណៈពេលអាមេរិក និងចិនមានសញ្ញាជាច្រើនដែលសរឲ្យឃើញថាប្រទេសទាំងពីកំពុងសម្រុកចូលសង្គ្រាមពាណិជ្ជកម្មមួយ។ សេចក្ដីសម្រេចចិត្តរបស់សភាតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសបញ្ជីរាយនាមមុខទំនិញរបស់ចិន នឹងត្រូវបានវាយពន្ធបន្ថែមដោយបាននាំចេញត្រឹម ១ ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីចិនជូនដំណឹងបញ្ឈប់ការអនុគ្រោះពន្ធដារចំពោះ ទំនិញចំនួន ១២៨ មុខរបស់អាមេរិក ពោលគឺដាក់កម្រិតពន្ធពី ១៥ ទៅ ២៥ ភាគរយ ចំពោះមុខទំនិញទាំងនេះ ក្នុងនោះមានសាច់ជ្រូក និងផ្លែឈើ។ សូមបញ្ជាក់ថា វិស័យឧស្សហកម្មរបស់ចិន ដែលត្រូវវាយពន្ធរួមមាន៖ អាកាសចរណ៍អវកាស បច្ចេកវិទ្យា ព័ត៌មាន ព្រមទាំងទូរគមនាគមន៍ មនុស្សយន្ត និងគ្រឿងយន្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ