|
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang (រូបថត៖Xinhua/TTXVN) |
(VOVworld) - នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) នៅឡាវ នាថ្ងៃ
ទី៧ កញ្ញា នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានជួបសន្ទនាជាមួយសមភាគី
ម៉ាឡេស៊ីលោក Najib Razak។ថ្លែងមតិនៅទីនេះ លោក Li Keqiang បានឲ្យដឹង ថា
ចិនវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយម៉ាឡេស៊ី ហើយត្រៀមខ្លួនជាស្រេច
សហប្រតិបតិ្តការជាមួយប្រទេសនេះ សំដៅនាំទំនាក់ទំនងទ្វេភាគីនិងកិច្ច សហ
ប្រតិបត្តិការឡើងកំពស់ថ្មី។លោក Li Keqiang អះអាងថា ចិនត្រៀមខ្លួនជាស្រេច
ខំប្រឹងប្រែងរួមជាមួយអាស៊ាន ដែលម៉ាឡេស៊ីជាសមាជិកមួយក្នុងនោះ សំដៅ
ធានាសន្តិភាពនិងស្ថិរភាពនៅតំបន់ ក៏ដូចជាជំរុញវឌ្ឍនភាពនិងភាពសម្បូររុង
រឿងរួម៕