ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស ASEM - 9

(VOV) – នាថ្ងៃទី ៤ វិច្ឆិកា នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao បានចាប់ផ្តើមដំណើរ
ទស្សនកិច្ចជាផ្លូវការនៅឡាវនិងចូលរួមសន្និសីទកំពូលអាស៊ី -អឺរ៉ុបលើកទី ៩ ។ តាម
គំរោង លោក Wen Jiabao នឹងជួបចរចារជាមួយ អគ្គលេខានិងជាប្រធានរដ្ឋឡាវលោក
 Chummaly Sayasone និងនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong។
ភាគីទាំង ២ នឹងពិភាក្សារអំពីរាល់វិធាន ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីផ្លាស់
ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិនានា។ នាបច្ចុប្បន្ន ចិនគឺជាប្រទេសវិនិយោគធំបំផុត
ចូលឡាវ។ តំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគី ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១២ ទទួលបាន
១ ពាន់ ២ រយលាន ដុល្លាអាមេ រិក កើនជិត ៣៩% បើប្រៀបនឹងរយៈពេលគ្នា ក្នុង
ឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ