ចិនលើកសំណើរ ៧ ខស្តីអំពីការលើកកំពស់ទំនាក់ទំនងជាមួយអាស៊ាន

(VOVWORLD) - នាថ្ងៃទី ៦ សីហា ចិននិងអាស៊ានបានសម្តែងការពេញចិត្តចំពោះ លទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគីក្នុងអំឡុង ១៥ ឆ្នាំ កន្លងទៅ ហើយឯកភាពជំរុញបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ 
ចិនលើកសំណើរ ៧ ខស្តីអំពីការលើកកំពស់ទំនាក់ទំនងជាមួយអាស៊ាន - ảnh 1 ចិនលើកសំណើរ ៧ ខស្តីអំពីការលើកកំពស់ទំនាក់ទំនងជាមួយអាស៊ាន

(VOVworld) – នាថ្ងៃទី ៦ សីហា ចិននិងអាស៊ានបានសម្តែងការពេញចិត្តចំពោះ លទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគីក្នុងអំឡុង ១៥ ឆ្នាំ កន្លងទៅ ហើយឯកភាពជំរុញបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ រដ្ឋមន្ត្រីការ បរទេសចិន លោក Wang Yi និងសមភាគីបណ្ដាប្រទេសអាស៊ានបានលើកឡើង ទស្សនៈនេះក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននៅរដ្ឋធានីម៉ានីល (ហ្វីលីពីន)។ លោក Wang Yi បានលើកសំណើរ ៧ ខស្តីអំពីកិច្ចសហប្រតិបត្តិ ការទ្វេភាគីនាពេលខាងមុខ ក្នុងនោះ មានការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ចិន-អាស៊ានទស្សនៈវិស័យឆ្នាំ ២០៣០ ធ្វើជាជាផែនការធ្វើសកម្មភាពជាក់ស្តែង ដើម្បីកំណត់ទិសដៅទំនាក់ទំនងនាអនាគតហើយជ្រើសរើសឆ្នាំ ២០១៨ គឺជាឆ្នាំផ្លាស់ប្តូរថ្មីចិន-អាស៊ាន។ រីឯខ្លួនវិញ បណ្ដារដ្ឋមន្ត្រីការបទេសអាស៊ានបានសម្តែងគោលបំណងថា៖ ចិននិងអាស៊ានរំលឹកខួបអនុស្សាវរីយ៍លើកទី ១៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៨ ភាគីទាំងពីរនឹងបង្កើនកិច្ចសហការយុទ្ធសាស្ត្រ ជំរុញ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្មការផ្លាស់ប្តូរថ្មីការតភ្ជាប់ទេសចរណ៍និងលើវិស័យផ្សេងៗទៀតដើម្បីលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រតាមរយៈគំរោងផែនការថ្មី។ទាក់ទិនដល់បញ្ហាលើសមុទ្រខាងកើតបណ្ដារដ្ឋមន្ត្រីប្រទេសអាស៊ានស្វាគម៍ការអនុម័តលើក្របខ័ណ្ឌក្រមប្រតិបត្តិលើសមុទ្រខាងកើត (COC) ហើយរងចាំនឹងមានបន្ថែមការពិគ្រោះយោបល់អំពី  COC តាមក្របខ័ណ្ឌនៃការអនុវត្តពេញលេចញនិងប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ