ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
|
ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទើបនឹងលើកឡើងការ
ផ្តើមគំនិតចំនួន ១០ សំដៅបង្កើនកិច្ចសហប្រតិបត្តិការដ៏ស៊ីជំរៅថែមទៀតជាមួយ
អាស៊ាន។ នាថ្ងៃទី ៦ សីហា ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន
ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី លោក Wang Yi
បានឲ្យដឹងថា៖ ក្នុងពេលកសាងសហគមន៍រួមស្និតស្នាលថែមទៀតជាមួយ
អាស៊ានហើយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានតាម
យន្តការ “២+៧” នេះចិនមានគោលបំណងលើកឡើងការផ្តើមគំនិតថ្មីចំនួន ១០
សំដៅ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងចំណោមការផ្តើមគំនិតថ្មីនេះ
មានផែនការធ្វើសកម្មភាព២០១៦-២០២០សំដៅអនុវត្តសេចក្តីថ្លែងការណ៍រួម
ស្តីពីដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងអាស៊ាន-ចិនដែល
សង្កត់ធ្ងន់ទៅលើភាពទំនើបលើគ្រប់ជ្រុងជ្រោយនិងយថាទស្សព្រមទាំងធ្វើ
អាជីវកម្មបណ្ដាវិស័យសហប្រតិបត្តិការថ្មីផ្សេងៗទៀតផង។ ចិនបានចាត់ទុក
ថា៖ភាគីទាំងពីរគប្បីធានាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតតាមរយៈការ
ដោះស្រាយជំលោះ ដោយសន្តិវិធី៕