ចិនសង្កត់ធ្ងន់លើសារៈសំខាន់នៃបណ្តាលប្រទេសអាហ្វ្រិកក្នុងនយោបាយការការទូត
(VOVWORLD) - រាល់ទង្វើជាក់ស្តែងរបស់ចិនបានសរឲ្យឃើញថាអាហ្វ្រិកមានតួនាទីសំខាន់ៗក្នុងនយោបាយការទូតរបស់ទីក្រុងប៉េកាំង។ នេះគឺជាការអះអាងរបស់សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលបានលើកឡើងកាលពីថ្ងៃទី៣ខែមករាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស Ethiopia។
សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi |
ថ្លែងមតិក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស Ethiopia លោក Workneh Gebeyehu នៅរដ្ឋធានី Addis Ababa លោក Wang Yi បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្រ្វិកនិងបណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ គឺជាអាទិភាពជួរមុខនៃគោលនយោបាយការទូតរបស់ជិន។ យោងតាមលោក Wang Yi បានឲ្យដឹងថា ការដែលបណ្តារដ្ឋមន្ត្រីការបរទេសជ្រើសទ្វីបអាហ្វ្រិកសំរាប់ដំណើរទស្សនកិច្ចដំបូងនៅបរទេសជារៀងរាល់ឆ្នាំក្នុងអស់រយៈពេល៣០ឆ្នាំកន្លងទៅ បានក្លាយទៅជាប្រពៃណីក្នុងវិស័យការទូតរបស់ចិនផងដែរ។ រីឯខ្លួនវិញ លោក Workneh Gebeyehu បានឲ្យដឹងថា ប្រទេស Ethiopia បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងចិន និង Ethiopia ដោយបញ្ជាក់ថា ទីក្រុង Addis Ababa តែងតែដាក់ទំនាក់ទំនងទ្វេភាគីនេះក្នុងជម្រើសជួរមុខក្នុងគោលនយោបាយការទូតនៃប្រទេសនេះផងដែរ៕