ចិនស្នើរឲ្យចរចារអំពីការកសាង COC

Vovworld-នាថ្ងៃទី២ឧសភា ទីភ្នាក់ងារសារពត៏មានKyodo របស់ជប៉ុនបាន
ដកស្រង់សំដីរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa
អោយដឹងថា៖ប៉េកាំង ស្នើរឲ្យចរចារអំពីការកសាង ក្រមប្រតិបត្តិដំបន់នៅ
សមុទ្រខាងកើត(COC) ។ថ្លែងមតិបន្ទាប់ពីការចរចារជាមួយរដ្ឋមន្រ្តីការបរទេស
ចិនលោកWang Yiដែលកំពុងបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី លោក
Natalegawaអោយដឹងថា៖លោកWang Yiបានស្នើរឲ្យបង្កើតក្រុមអ្នកជំនាញ១
អំពី COCព្រមទាំងអះអាងថា៖ចិនត្រៀមខ្លួនជាស្រេចពិភាក្សាអំពី COCនិង
រួមជាមួយ ASEAN ​កសាងCOC១ដោយឈរលើមូលដ្ឋានស្រុះចិត្តគំនិត
។ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារពត៏មានអំពីទស្សនះរបស់ចិនចំពោះ
បញ្ហាសមុទ្រខាងកើត​លោកWang Yiអោយដឹងថា៖ភាគីចិនមានបំណងរក្សា
សន្តិភាពនិងស្ថិរភាពនៅក្នុងដំបន់។ទន្ទឹមនឹង​នោះភាគីចិនសន្យាថា៖នឹង
ដោះស្រាយជំលោះដែនដីជាមួយភាគីទាក់ទិនទាំងឡាយដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ