ចិនស្នើរឲ្យនាំចេញសេចក្ដីថ្លែងការណ៍ជាមួយអាស៊ានស្ដីអំពីជំលោះដែនដី

ចិនស្នើរឲ្យនាំចេញសេចក្ដីថ្លែងការណ៍ជាមួយអាស៊ានស្ដីអំពីជំលោះដែនដី - ảnh 1
មន្ត្រីការទូតជាន់ខ្ពស់របស់ចិននិងអាស៊ាននៅសន្និសីទ (រូបថត៖AFP/TTXVN)

(VOVworld) - កាសែត “Strait Times” របស់សឹង្ហបុរីនាថ្ងៃទី២៩ មេសា បានឲ្យដឹងថា
ដោយសារខ្វះកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈច្បាប់ស្ដីអំពីវិធីគ្រប់គ្រងជំលោះ
ដែនដីនៅសមុទ្រខាងកើតរវាងចិននិងអាស៊ាន ប៉េកាំងបានស្នើរឲ្យភាគីទាក់ទិន
នានានាំចេញសេចក្ដីថ្លែងការណ៍រួមសំដៅសន្យាគោរពគោលការណ៍នៃកិច្ចព្រម
ព្រៀងមួយមុននោះ រួមមានការទប់ស្កាត់ការបង្កើនភាព តានតឹងនៅតំបន់។សេច្ដី
ថ្លែងការណ៍ពោលខាងលើនឹងឆ្លុះបញ្ចាំងនូវគោលការ ណ៍ជាច្រើនក្នុងសេចក្ដីថ្លែង
ការណ៍ស្ដីអំពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) ឆ្នាំ២០០២
ជាកិច្ចព្រមព្រៀងមួយរវាងចិននិងអាស៊ានដែល អះអាងថា ភាគីទាំងអស់គប្បីដោះ
ស្រាយជំលោះដោយសន្តិវិធីនិងជៀសវាង ការបង្កភាពស្មុគស្មាញឬបង្កើនភាពតាន
តឹង។
ថ្លែងមតិក្រោយពីកិច្ចប្រជុំក្នុងរយៈពេល២ថ្ងៃគឺពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ មេសានៅ
សឹង្ហបុរីរវាងអ្នកការទូតចិននិងអាស៊ាន អនុរដ្ឋមន្រ្តីការបរទេសចិនលោក Liu
Zhenmin ចាត់ទុកថា សំណើរនេះគឺចាំបាច់ចំពោះប្រទេសអាស៊ានទាំង១០ដើម្បី
អះអាងជាថ្មីម្ដងទៀតនូវការសន្យាចំពោះ DOC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ