ចិនស្នើឲ្យអាមេរិកផ្ដល់ភស្តុតាងជុំវិញការចោទប្រកាន់អំពីការលួចយកការសម្ងាត់​ពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ២ ខែវិច្ឆិកា ចិនបានអំពាវនាវឲ្យអាមេរិកផ្ដល់ភស្តុតាងសម្រាប់ការចោទប្រកាន់ដែលថាប៉េកាំងបានគាំទ្រផែនការមួយរបស់ក្រុមហ៊ុនចិននានា និងតំបន់ដែនដី តៃវ៉ាន់ (ចិន) សំដៅលួចពាណិជ្ជកម្មសម្ងាត់ របស់សហគ្រាសផលិតឧបករណ៍ semiconductor ដែលមានទីស្នាក់នៅអាមេរិក។ 
ចិនស្នើឲ្យអាមេរិកផ្ដល់ភស្តុតាងជុំវិញការចោទប្រកាន់អំពីការលួចយកការសម្ងាត់​ពាណិជ្ជកម្ម - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Keng (រូបថទ៖ AFP/ TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Keng បានលើកច្បាស់ថាប្រសិនបើអាមេរិកមានក្ដីព្រួយបារម្ភមែននោះ ពួកគេគប្បីផ្ដល់ជាឧទាហរណ៍ជាក់លាក់ ដែលអាចឆ្លងកាត់បានការធ្វើតេស្តអំពីតម្លាភាពនិងការ ការពិតជាក់ស្ដែង "។

មុននេះនាថ្ងៃដដែល ក្រសួងយុត្តិធមអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនមួយចំនួននៅចិន និងនៅតំបន់តៃវ៉ាន់ ដែលបានលួចបច្ចេកវិទ្យាសម្ងាត់ ដែលមានតម្លៃ ៨,៧៥ ពាន់លានដុល្លារអាមេរិក របស់សម្ព័ន្ធក្រុមហ៊ុន ផលិតកម្មឧបករណ៍ semiconductor  Micron ដែលមានទីស្នាក់ការនៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ