ចិនអំពាវនាវបង្កើតយន្តការសហប្រតិបត្តិការលើសមុទ្រខាងកើត
|
ចិនអំពាវនាវបង្កើតយន្តការសហប្រតិបត្តិការលើសមុទ្រខាងកើត (VNA) |
(VOVworld) – នាថ្ងៃទី ២៥ មិនា អនុររដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin
បានអំពាវនាវឲ្យបណ្ដាប្រទេសស្ថិតនៅតំបន់ឆ្នេរសមុទ្រខាងកើតបង្កើតឡើង
យន្តការសហប្រតិបត្តិការមួយ។ ការផ្តើមគំនិតពោលខាងលើត្រូវបានអនុរដ្ឋមន្ត្រី
ការបរទេសចិន លោក Liu Zhenmin បាននាំចេញក្នុងបទសន្ទរកថាមួយនៅ
សិក្ខាសាលាជំនាញស្តីអំពីបញ្ហានៅសមុទ្រខាងកើតក្នុងក្របខ័ណ្ឌវេទិកា Boao ឆ្នាំ
២០១៧ ដែលកំពុងប្រារព្ធឡើងនៅខេត្ត Hainan ភាគខាងត្បូងចិន។ លោក Liu
Zhenmin បានឲ្យដឹងថា៖ យន្តការសហប្រតិបត្តិការនេះនឹងមិនធ្វើអន្តរាគមន៍
ចូលក្នុងការផ្តើមគំនិតរបស់ប្រទេសនិមួយៗឡើយ ហើយដើរតួនាទីគ្រឹះស្ថានក្នុង
ការជំរុញទំនុកទុកចិត្តនិងបង្កើនកិច្ចសហប្រតិបត្តិការក៏ដូចជាការចែករំលែក
ផលប្រយោជន៍រវាងប្រទេសទាក់ទិននានា។ លោកបានអះអាងទៀតថា៖ យន្តការ
នេះនឹងបង្កលក្ខណៈងាយស្រួលសំរាប់ប្រទេសនានាក្នុងការផ្លាស់ប្តូរលើវិស័យទប់
ទល់នឹងគ្រោះធម្មជាតិ ការជួយសង្គ្រោះនាវាចរណ៍ កិច្ចការពារបរិស្ថាន ។ល។៕