ចិន-អាមេរិកសន្យាជំរុញទំនាក់ទំនងយោធា

(VOVworld) – ក្នុងការចរចារតាមទូរសព្ទ នាថ្ងៃទី ៣ មេសា រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសចិន ​លោក Chang Wanquan និងសមភាគីអាមេរិក លោក  Chuck Hagel បានសន្យាជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ រដ្ឋមន្ត្រីការពារប្រទេសចិនបានចាត់ទុកថា៖ ទំនាក់ទំនងយោធាគឺជាផ្នែកសំខាន់ មួយក្នុងទំនាក់ទំនងទ្វេភាគីឡើគ្រប់វិស័យរវាងចិននិងអាមេរិក។ លោក Chang
Wanquan បានឲ្យដឹងទៀតថា៖ ចិនត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងយោធា
ជាមួយអាមេរិក ក្នុងក្របខ័ណ្ឌកសាងទំនាក់ទំនងដៃគូរចិន-អាមេរិក តាមរយៈ​
ការសន្ទនានិងការចរចារ ដើម្បីឆ្ពោះទៅគោលដៅកសាងទំនាក់ទំនងសហប្រតិ
បត្តិការចិន-អាមេរិក ដោយឈរលើមូលដ្ឋានសមភាព មានផលប្រយោធន៍ដូច
គ្នា។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការ  ពារប្រទេសអាមេរិក លោក Chuck Hagel វាយតំលៃ
ថា៖ ចិននិងអាមេរិកមាន ការយកចិត្តទុកដាក់រួមនិងអំពាវនាវឲ្យប្រទេសទាំង ២ ជំរុញទំនាក់ទំនងយោធាទ្វីភាគីដែលកំពុងស្ថិតនៅចំពោះមុខឱកាសប្រវត្តិសាស្ត្រ
ថ្មីឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ