ចិនអះអាងថាមានបំណងចង់ជំរុញដោះស្រាយជំលោះពាណិជ្ជកម្មជាមួយអាមេ រិក

(VOVWORLD) - នាថ្ងៃទី ១៣ ខែឧសភា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា ដំណើរការចរចាពាណិជ្ជកម្មជាមួយអាមេរិកសម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែភាគីទាំង ២ គប្បីដោះស្រាយបញ្ហាដែលនៅសេសសល់និងបោះបង់ចោលរាល់ការចោទប្រកាន់សំដៅលើគ្នាទៅវិញទៅមក។
ចិនអះអាងថាមានបំណងចង់ជំរុញដោះស្រាយជំលោះពាណិជ្ជកម្មជាមួយអាមេ រិក - ảnh 1 រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

ថ្លែងបន្ទាប់ពីជំនួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅទីក្រុង  សូជីប្រទេសរុស្ស៊ី លោក Wang Yi បានសង្កត់ធ្ងន់ថា "ការចរចាពាណិជ្ជកម្មរវាង អាមេរិកនិងចិនបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ សម្រេចបាននូវការរីកចម្រើនសំខាន់ៗ និងមានអត្ថន័យជាច្រើន។ ក៏ប៉ុន្តែ តែមានបញ្ហាលំបាកដែលត្រូវការការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ដើម្បីនាំចេញសេចក្តីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ទាក់ទងទៅនឹងបញ្ហានុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា ទាំងរុស្ស៊ីនិងចិនបានអបអរសាទរចំពោះការដែលថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើង ចាប់ផ្តើមការសន្ទនាជាមួយគ្នាដោយផ្ទាល់ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ។ ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងកំពុងខិតខំប្រឹងប្រែជម្រុញការសន្ទនានេះ ដោយផ្អែកលើគោលការណ៍នៃការផ្លាស់ប្តូរនិងការបើកចំហជាមួយគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ