ចិនអះអាងថា៖ ទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកស្ថិរភាពនិងសម ស្របនឹងផលប្រយោជន៍រួម

(VOVWORLD) - នាថ្ងៃទី ៣ ឧសភា ក្រុមពាណិជ្ជករអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Steven Mnuchin បានមកកាន់ប្រទេសចិនដើម្បីចូលរួមការពិគ្រោះ យោបល់ពាណិជ្ជកម្មជាមួយប៉េកាំង។
ចិនអះអាងថា៖ ទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកស្ថិរភាពនិងសម ស្របនឹងផលប្រយោជន៍រួម  - ảnh 1 ចិនអះអាងថា៖ ទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកស្ថិរភាពនិងសម ស្របនឹងផលប្រយោជន៍រួម 

នាថ្ងៃទី ៣ ឧសភា ក្រុមពាណិជ្ជករអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Steven Mnuchin បានមកកាន់ប្រទេសចិនដើម្បីចូលរួមការពិគ្រោះ យោបល់ពាណិជ្ជកម្មជាមួយប៉េកាំង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ២ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ នៅការពិគ្រោះយោបល់ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហា សេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលជាការយកចិត្តទុកដាក់រួមរបស់វ៉ាស៊ីនតោនិងប៉េ កាំងក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៣ និងទី ៤ ឧសភា។ លោកស្រីបានអះអាងថា៖ បណ្ដាការពិគ្រោះយោបល់រវាងប្រទេសទាំងពីរនេះនឹងតែមានចរិតលក្ខណៈស្ថាប នាប៉ុណ្ណោះ ដល់ពេលណា ក្រុមការងារអាមេរិកបង្ហាញនូវការស្មោះសររបស់ ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានបញ្ជាក់ថាមិនអាចដោះស្រាយ បញ្ហាស្មុគស្មាញទាំងអស់រវាងប្រទេសទាំងពីរដោយការពិគ្រោះយោបល់តែមួយ គត់បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ