ចិន-ឥណ្ឌាបង្កើនទំនាក់ទំនង

ចិន-ឥណ្ឌាបង្កើនទំនាក់ទំនង - ảnh 1
ប្រធានរដ្ឋចិន លោក Xi Jin Ping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក  Manmohan Singh (Image: Vietnamplus)

(VOVworld) – នារសៀលថ្ងៃទី ២៣ តុលា ប្រធានរដ្ឋចិន លោក Xi Jin Ping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh ដែល កំពុងបំពេញទស្សនកិច្ចនៅចិន។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋចិន លោក Xi
Jin Ping បានចាត់ទុកថា៖ទំនាក់ទំនងចិន​-ឥណ្ឌាមិនត្រឹមតែនាំមកនូវផលប្រ
យោធន៍ សំរាប់ប្រជាជនៃប្រទេសទាំង ២ ប៉ុណ្ណោះទេ ថែមទាំង ជះឥទ្ធិពល
យ៉ាងសកម្ម ដល់ការអភិវឌ្ឍន៍រួមក្នុងតំបន់ទ្វីបអាស៊ីនិងលើសកលលោក
ទៀតផង។ លោក Xi Jin Ping ក៏បានលើកសំណើរចំណុចចំនួន ៤ សំដៅ
អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ នោះគឺ៖ ជំរុញទំនាក់ទំនងចិន-ឥណ្ឌាឲ្យ
សមស្របនឹងនិន្នាការរួមរបស់អន្តរជាតិ ជំរុញទំនាក់ទំនងចិន-ឥណ្ឌាគួបផ្សំ
ជាមួយតម្រូវការអភិវឌ្ឍន៍នៃប្រទេសនិមួយៗ គួបផ្សំទំនាក់ទំនងចិន-ឥណ្ឌា
ជាមួយដំណើរការអភិវឌ្ឍន៍នៃប្រទេសទាំង ២ ដោះស្រាយការខ្វែងគំនិត
ជាដើម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានចាត់ទុកថា៖ ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយចិនគឺជាអាទិភាពសំខាន់ជួរមុខក្នុង
គោលនយោបាយកិច្ចការបរទេសរបស់ឥណ្ឌា សំដៅនាំទំនាក់ ទំនាងទ្វេភគី
ឡើងកំពស់ថ្មីមួយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ