ចិន ជប៉ុននិងកូរ៉េខាងត្បូងអះអាងសារជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួមក្នុងបញ្ហាសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានស្នើឲ្យអាមេរិកបង្ហាញនូវ "ពិធីការការទូត និងអាកប្បកិរិយាស្មោះត្រង់" ដោយដើរតួនាទីជាដៃគូសន្ទនា។
ចិន ជប៉ុននិងកូរ៉េខាងត្បូងអះអាងសារជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួមក្នុងបញ្ហាសាធារណរដ្ឋ ប.ប.ក - ảnh 1 ថ្នាក់ដឹកនាំចិន ជប៉ុននិងកូរ៉េខាងត្បូង

នាថ្ងៃទី ៩ ឧសភា ថ្នាក់ដឹកនាំនៃប្រទេសទាំងបី គឺចិន កូរ៉េខាងត្បូង និងជប៉ុនបានអះអាងសាជាថ្មីនូវការសន្យារួមចំពោះកិច្ចការពារសន្តិភាព និងស្ថិរភាពសម្រាប់ឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ីភាគ ឦសាន។យោងតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលចិន - ជប៉ុន និងកូរ៉េខាងត្បូង លើកទី ៧ ដែលបានប្រព្រឹត្តទៅនៅតូក្យូរបស់ជប៉ុនបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានក្ដីសង្ឃឹមថា៖ ដោយផ្អែកលើមូលដ្ឋាននៃសន្និសីទកំពូលអន្តរកូរ៉េ ភាគីទាក់ទិននានានឹងបន្តខិតខំប្រឹងប្រែង ជាពិសេសគឺតាមរយៈជំនួបកំពូលរវាងអាមេរិក និងសាធារណរដ្ឋ ប.ប.ក សំដៅដោះស្រាយបញ្ហាដែលនៅសេសសល់ និងធានាសន្តិភាពស្ថិរភាពនៅក្នុងតំបន់។

នាថ្ងៃដដែល ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានស្នើឲ្យអាមេរិកបង្ហាញនូវ "ពិធីការការទូត និងអាកប្បកិរិយាស្មោះត្រង់" ដោយដើរតួនាទីជាដៃគូសន្ទនា។ នៅក្នុងបទអត្ថាធិបាយមួយដែលបានចុះផ្សាយនាថ្ងៃទី ៩ ឧសភា KCNA បានរិះគន់ អាមេរិក ខណៈដែលវ៉ាស៊ីនតោនបានចាត់ទុកថា ការសន្យាគ្មានអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋ ប.ប.ក គឺជា"លទ្ធផលនៃយុទ្ធនាការដាក់សម្ពាធជាអតិបរិមា" ។

ទន្ទឹមនឹងនេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី ៩ ឧសភាបានឲ្យដឹងថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in នោះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានឲ្យដឹងថា៖ នឹងជូនដំណឹងអំពីកាលបរិច្ឆេទ និងទីកន្លែង ដែលនឹងប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក យ៉ាងឆាប់ៗ។

ក្នុងថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ ពលរដ្ឋអាម៉េរិកបីនាក់ដែលត្រូវបានក្រុងព្យុងចាប់ឃុំខ្លួនមុននោះ កំពុងធ្វើដំណើរវិលត្រឡប់មកប្រទេសវិញ ជាមួយ រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ