ចិន ជប៉ុន និងកូរ៉េខាង​ត្បូង​ ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន

(VOVWORLD) - នាថ្ងៃទី ១ ខែធ្នូ តាមទម្រង់អនឡាញ ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានត្រីភាគី ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយការបំពុលធូលីដី  និងឆ្ពោះទៅរកការកំចាត់ឧស្ម័នកាបូន(CO2) ។ 
ចិន ជប៉ុន និងកូរ៉េខាង​ត្បូង​ ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន - ảnh 1 រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូងលោកស្រី Han Wha-jin។ (រូបថត៖ Yonhap)

នៅក្នុងសន្និសីទនោះ ទីក្រុងសេអ៊ូលបានអំពាវនាវឱ្យទីក្រុងប៉េកាំង និងតូក្យូ ចូលរួមនៅក្នុងសប្តាហ៍បន្ស៊ាំជាសកល នៅកូរ៉េខាងត្បូង ស្តីពីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលនឹងប្រព្រឹត្តទៅកូរ៉េខាងត្បូងក្នុងខែសីហា ឆ្នាំ ២០២៣។ នេះនឹងជាព្រឹត្តិការណ៍ដ៏ធំបំផុតស្តីពីការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។ រីឯខ្លួនវិញ ចិនបានស្នើឱ្យកូរ៉េខាងត្បូង និងជប៉ុនសម្របសម្រួលគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តក្របខ័ណ្ឌភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ីសកល ក្រោយឆ្នាំ ២០២០ នៅក្នុងសន្និសីទលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាស្តីពី ជីវចម្រុះ (COP15) នៅទីក្រុងម៉ុងរ៉េអាល់ (កាណាដា) នៅថ្ងៃទី ៧ ខែធ្នូ ដែលប្រទេសចិនបានធ្វើជាប្រធានសន្និសីទ។ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានចិន-កូរ៉េខាងត្បុង-ជប៉ុន បានធ្វើឡើងតាំងពីឆ្នាំ ១៩៩៩ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាបរិស្ថានរួមក្នុងតំបន់ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ