ចិន និងអាស៊ានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
(VOVWORLD) -នាថ្ងៃទី ៧ ឧសភានៅរដ្ឋធានី Jakarta របស់ ឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានជួបជាមួយអគ្គលេខាធិការសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទទួលឲ្យបានកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗ។ លោក Li Keqiang បានអះអាងថា៖ប៉េកាំងមានការអំណត់អត់ធ្មត់គាំទ្រការស្ថាបនាសហគមន៍អាស៊ាន ហើយគាំទ្រអាស៊ានដើរតួនាទីជាមជ្ឈមណ្ឌលក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងស្ថាបនាយន្តការសហប្រតិបត្តិនៅក្នុងតំបន់លើគ្រប់ជ្រុងជ្រោយ និងបើកទូលាយ។
រីឯខ្លួនវិញ លោក Lim Jock Hoi បានឲ្យដឹងថា៖អាស៊ានត្រៀមខ្លួនជាស្រេចពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន ហើយរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី គាំទ្រការចុះហត្ថលេខាលើ RCEP ឲ្យបានឆាប់ ហើយតាមនោះរួមចំណែកក្នុងភាពសម្បូរុងរឿង និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕