ចិន-EU បើក​​កិច្ចសន្ទនាស្តីពីបរិស្ថាន និងអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី១៨ ខែមិថុនា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) បានបើកកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពីបរិស្ថាន និងអាកាសធាតុនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការបៃតង។ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Jiexiang និងអនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុប លោក Maros Sefcovic ជាសហអធិបតីនៃកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនានេះ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Jiexiang បានអះអាងថា ចិនតែងតែទទួលស្គាល់តួនាទីសំខាន់របស់អឺរ៉ុបក្នុងពិភពពហុប៉ូល ហើយបានចាត់ទុក EU ជាអាទិភាពសំខាន់ក្នុងគោលនយោបាយការបរទេសសម្រាប់ប្រទេសធំៗរបស់ចិន ហើយក៏ជាដៃគូសំខាន់ដើម្បីសម្រេចបាននូវគោលដៅទំនើបកម្មរបស់ចិនផងដែរ។  ឧបនាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា ប្រទេសចិននិងសហភាពអឺរ៉ុបគួរតែប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការសន្ទនាជាន់ខ្ពស់ ស្វែងរកចំណុចរួម ទុកភាពខុសគ្នានៅមួយអន្លើ រក្សាសន្ទុះវិជ្ជមានលើបរិស្ថាននិងអាកាសធាតុ សហប្រតិបត្តិការនិងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូបៃតងចិន-EU។

ចិន-EU បើក​​កិច្ចសន្ទនាស្តីពីបរិស្ថាន និងអាកាសធាតុ - ảnh 1រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប លោក Maros Sefcovic បានឲ្យដឹងថា ចិនមានឥទ្ធិពលយ៉ាងសំខាន់ក្នុងបញ្ហាសកលនានា ហើយការរក្សាទំនាក់ទំនងល្អប្រសើរជាមួយចិន គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ EU។ លោក Sefcovic បានកត់សម្គាល់ថា EU បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយចិន លើវិស័យដូចជាការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថានអេកូឡូស៊ី ទន្ទឹមនឹងនោះសហការគ្នាដើម្បីធានាជោគជ័យសម្រាប់សម័យប្រជុំលើកទី ២៩ នៃសន្នីសីទភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) តាមនោះ នាំមុខគេក្នុងការគ្រប់គ្រងបរិស្ថាន និងអាកាសធាតុសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ