ច្បាប់​កាត់​បន្ថយ​អតិផរណារបស់អាមេរិក​បណ្តាល​ឱ្យមានភាពតានតឹងពាណិជ្ជកម្ម​ថ្មីនៅទូទាំងពិភពលោក

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ក៏បានដកស្រង់តួរលេខដែលបង្ហាញថា ក្នុងឆ្នាំ២០២៣ ក្នុងចំណោមសមាជិក WTO ដោយឡែកសហរដ្ឋអាមេរិកបានប្រកាសវិធានការរារាំងពាណិជ្ជកម្មបច្ចេកទេសចំនួន ៤៥៤ ដែលច្រើនជាងចំនួនសេចក្តីប្រកាសសរុប របស់សមាជិកទាំង ៥ ផ្សេងទៀត

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នាថ្ងៃទី ២៦ សីហា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ការដែលសហរដ្ឋអាមេរិកអនុម័តលើ "ច្បាប់កាត់បន្ថយអតិផរណា" ដែលអនុវត្តការឧបត្ថម្ភធនដោយមានភាពរើសអើង បន្តរារាំងការជ្រើសរើសចៅក្រមសម្រាប់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងការយកពន្ធខ្ពស់លើទំនិញរបស់ប្រទេសផ្សេងទៀត បានបង្កឱ្យមានការព្រួយបារម្ភដ៏ធំបំផុត អំពីភាពតានតឹងពាណិជ្ជកម្មថ្មីនៅទូទាំងពិភពលោក។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ប្រទេសចិនបានធានានូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាមួយនឹងខ្សែសង្វាក់ឧស្សាហកម្មផលិតកម្មពេញលេញរបស់ខ្លួន លើកកម្ពស់វឌ្ឍនភាពបច្ចេកវិទ្យានិងអភិវឌ្ឍន៍ឧស្សាហកម្មពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដាក់ចេញការឧបត្ថម្ភធនដោយមានភាពរើសអើងតាមរយៈ "ច្បាប់កាត់បន្ថយអតិផរណា" ម្តងហើយម្តងទៀតបានរារាំងការជ្រើសរើសចៅក្រមសម្រាប់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ WTO និងបានដាក់ពន្ធខ្ពស់លើផលិតផលរបស់ប្រទេសដទៃ។ លោក Lin Jian ក៏បានដកស្រង់តួរលេខដែលបង្ហាញថា ក្នុងឆ្នាំ២០២៣ ក្នុងចំណោមសមាជិក WTO ដោយឡែកសហរដ្ឋអាមេរិកបានប្រកាសវិធានការរារាំងពាណិជ្ជកម្មបច្ចេកទេសចំនួន ៤៥៤ ដែលច្រើនជាងចំនួនសេចក្តីប្រកាសសរុប របស់សមាជិកទាំង ៥ ផ្សេងទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ