ច្បាប់កម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់និយោជិត៖ បំពេញបន្ថែមគោលនយោបាយអនុគ្រោះដល់អ្នកមានទេពកោសល្យក្នុងសកម្មភាពរដ្ឋការ

(VOVWORLD) - សមាជិកសភាជាច្រើនបានចាត់ទុកថា ក្នុងសភាពការណ៍ថ្មី ការកំណត់ជា ច្រើននៃច្បាប់កម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់និយោជិតបានបង្ហាញអោយឃើញ កំហិតនិងការជំពាក់ជំពិនមួយចំនួនដែលត្រូវការកែប្រែ ដែលក្នុងនោះមានការងារ ទាក់ទាញអ្នកមានទេពកោសល្យ។ 
ច្បាប់កម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់និយោជិត៖ បំពេញបន្ថែមគោលនយោបាយអនុគ្រោះដល់អ្នកមានទេពកោសល្យក្នុងសកម្មភាពរដ្ឋការ - ảnh 1ប្រធានគណៈកម្មការច្បាប់នៃរដ្ឋសភាលោក Nguyen Khac Dinh ថ្លែង របាយការណ៍បកស្រាយបំភ្លឺ ទទួលមតិ និងកែប្រែសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួន នៃច្បាប់កម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់និយោជិត (រូបថត៖ Quochoi.vn)

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៤ ខែតុលា រដ្ឋសភាបានស្ដាប់របាយការណ៍បកស្រាយបំភ្លឺ ទទួលមតិ និងកែប្រែសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួន នៃច្បាប់កម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់និយោជិត ហើយពិភាក្សាអំពីខ្លឹមសារ នានាដែលនៅតែមានមតិខុសពីគ្នានៃសេចក្ដីព្រាងច្បាប់នេះ។

        ចំពោះបញ្ហាទាក់ទាញអ្នកមានទេពកោសល្យចូលធ្វើការនៅក្នុងក្បាលម៉ាស៊ីនៃប្រព័ន្ធនយោយបាយនោះ ប្រធានគណៈកម្មការច្បាប់នៃរដ្ឋសភាលោក Nguyen Khac Dinh បានអោយដឹងថា៖

        “គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានយល់ឃើញថា ចំពោះវិស័យនិង ជំនាញនីមួយៗ គឺបទដ្ឋាននិងសំណូមពរស្ដីពីអ្នកមានទេពកោសល្យគឺមិន ស្រដៀងគ្នាទេ។ ហេតុនេះហើយ ការកសាងគំនិតរួមស្ដីពីអ្នកមានទេពកោសល្យ ក្នុងច្បាប់នេះគឺពិបាកធ្វើបាន។ ក្នុងវិសាលភាពនៃច្បាប់កម្មាភិបាលនិងមន្ត្រីរដ្ឋការ នេះ ខ្ញុំសូមស្នើអោយរដ្ឋសភាអនុញ្ញាតអោយបំពេញបន្ថែមនូវគំនិតស្ដីពី “អ្នក មានទេពកោសល្យក្នុងសកម្មភាពរដ្ឋការ ហើយការកំណត់ស្ដីពីគោលនយោបាយ អនុគ្រោះដល់អ្នកមានទេពកោសល្យក្នុងសកម្មភាពរដ្ឋការ”។

        សមាជិកសភាជាច្រើនបានចាត់ទុកថា ក្នុងសភាពការណ៍ថ្មី ការកំណត់ជា ច្រើននៃច្បាប់កម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់និយោជិតបានបង្ហាញអោយឃើញ កំហិតនិងការជំពាក់ជំពិនមួយចំនួនដែលត្រូវការកែប្រែ ដែលក្នុងនោះមានការងារ ទាក់ទាញអ្នកមានទេពកោសល្យ។ សមាជិការ សភា Dam Thi My Huong នៃ មណ្ឌល Ninh Thuan បានចាត់ទុកថា៖

        “ខ្ញុំយល់ស្របជាមួយការកំណត់ស្ដីពីគោលនយោបាយចំពោះអ្នកមានទេពកោសល្យក្នុងសកម្មភាពរដ្ឋការ។ ប្រសិនបើអនុវត្តបានយ៉ាងល្អ គឺអាចទាក់ទាញ បានអ្នកមានទេពកោសល្យជាច្រើនចូលធ្វើការនៅក្នុងក្បាលម៉ាស៊ីនរដ្ឋ។ គុណ ភាពក្នុងការអនុវត្តការងាររដ្ឋការក៏ត្រូវបានលើកកំពស់ផងដែរ”។

        នាពេលរសៀល រដ្ឋសភាបានស្ដាប់របាយការណ៍ត្រួតពិនិត្យស្ដីពីគោល ជំហរវិនិយោគលើ គម្រោងបឹងផ្ទុកទឹក Ka Pet ស្រុក Ham Thuan Nam ខេត្ត Binh Thuan និងគម្រោងព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី១ ហើយពិភាក្សាតាមក្រុមអំពីគម្រោងទាំងពីរនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ