ច្បាប់ចេញចូលប្រទេសរបស់ពលរដ្ឋវៀតណាម៖ លើកកំពស់តម្លៃខាងគតិយុត្តចំពោះសកម្មភាបគ្រប់គ្រងរដ្ឋអំពីការចេញចូលប្រទេស

(VOVWORLD) - អង្គប្រជុំបានគាំទ្រចំពោះការចេញផ្សាយច្បាប់នេះ ដើម្បីធានាបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញដែលទាក់ទិនដល់សិទ្ធិធ្វើដំណើររបស់ពលរដ្ឋ ព្រមទាំងលើកកំពស់តម្លៃខាងគតិយុត្តចំពោះសកម្មភាពគ្រប់គ្រងរដ្ឋអំពីការចេញចូលប្រទេសអោយបានសមស្របនឹងសន្ធិសញ្ញាអន្តរជាតិដែល វៀតណាមជាសមាជិកឬបានចូលរួមផងដែរ។
ច្បាប់ចេញចូលប្រទេសរបស់ពលរដ្ឋវៀតណាម៖ លើកកំពស់តម្លៃខាងគតិយុត្តចំពោះសកម្មភាបគ្រប់គ្រងរដ្ឋអំពីការចេញចូលប្រទេស - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn) 

  នារសៀលថ្ងៃទី២៨ ខែតុលា រដ្ឋសភាវៀតណាមបានពិភាក្សានៅសាលប្រជុំ អំពីសេចក្ដីព្រាងច្បាប់ចេញចូលប្រទេសរបស់ពលរដ្ឋវៀតណាម។ សេចក្ដីព្រាង ច្បាប់ដែលបានដាក់ជូនរដ្ឋសភាលើកនេះ រួមមានជំពូកចំនួន៨ ដោយមាត្រា៥២ខ ដែលកំណត់ពីការចេញចូលប្រទេសរបស់ពលរដ្ឋវៀត ណាម ការទទួលខុសត្រូវ របស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីការចេញចូលប្រទេស និងស្ថាប័ន អង្គការ បុគ្គល ជាប់ពាក់ព័ន្ធនានាផងដែរ។ អង្គប្រជុំបានគាំទ្រចំពោះការចេញផ្សាយច្បាប់នេះ ដើម្បីធានាបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញដែលទាក់ទិនដល់សិទ្ធិធ្វើដំណើររបស់ពលរដ្ឋ ព្រមទាំងលើកកំពស់តម្លៃខាងគតិយុត្តចំពោះសកម្មភាពគ្រប់គ្រងរដ្ឋអំពីការចេញចូលប្រទេសអោយបានសមស្របនឹងសន្ធិសញ្ញាអន្តរជាតិដែល វៀតណាមជាសមាជិកឬបានចូលរួមផងដែរ។ សមាជិកសភាលោក Dinh Cong Sy នៃមណ្ឌល Son La បានលើកមតិថា៖

        “ខ្ញុំសូមលើកមតិស្ដីពីគោលការណ៍ចេញចូលប្រទេស នៅឃ្លាទី១ មាត្រាទី៣ នៃសេចក្ដីព្រាងច្បាប់ដែលកំណត់ថា៖ គោរពរដ្ឋធម្មនុញ្ញ ច្បាប់វៀតណាម និង សន្ធិសញ្ញាអន្តរជាតិទាក់ទិននានាដែលវៀត ណាមជាសមាជិក។ តាមខ្ញុំគិតថា ការកំណត់នេះមិនទាន់គ្រប់គ្រាន់នៅឡើយ ដោយសារក្រៅពីសន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាមបានចុះហត្ថលេខានោះ គឺនៅតែមានកិច្ចព្រមព្រៀងអន្តរជាតិ ទៀតផង។ ខ្ញុំស្នើអោយគណៈចងក្រងច្បាប់ ស្រាវជ្រាវ បំពេញបន្ថែមថា គោរព រដ្ឋធម្មនុញ្ញ ច្បាប់វៀតណាម និង សន្ធិសញ្ញាអន្តរជាតិទាក់ទិននានាដែលវៀត ណាមជាសមាជិកឬកិច្ចព្រមព្រៀងអន្តរជាតិដែលវៀតណាមបានចុះហត្ថលេខា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ