ច្បាប់វិនិយោគសាធារណៈជាច្បាប់សំខាន់ត្រូវបានផ្សព្វផ្សាយយ៉ាងចាប់រហ័ស

ច្បាប់វិនិយោគសាធារណៈជាច្បាប់សំខាន់ត្រូវបានផ្សព្វផ្សាយយ៉ាងចាប់រហ័ស - ảnh 1
ច្បាប់វិនិយោគសាធារណៈជាច្បាប់សំខាន់ត្រូវបានផ្សព្វផ្សាយយ៉ាងចាប់រហ័ស (VOV)



        Vovworld-បន្តសម័យប្រជុំលើកទី២១ នាព្រឹកថ្ងៃទី២៣កញ្ញានៅទីក្រុង​
ហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីគំរោង​
ច្បាប់​វិនិយោគសាធារណៈ។ ចំណុចគួរឲ្យយកចិត្តទុកដាក់របស់គំរោងច្បាប់នេះ
​គឺ​ធ្វើឲ្យ​ច្បាស់ការទទួលខុសត្រូវជាក់ស្ដែងរបស់អ្នកមានសម័ត្ថកិច្ចសំរេច​គោល
ការណ៍វិនិយោគសំដៅរួមចំណែកកាត់បន្ថយការខ្ជះខ្ជាយក្នុងការវិនិយោគ
សាធារណៈ។ ​ផ្ដល់មតិទៅក្នុងខ្លឹមសារនេះ បណ្ដាដំណាងសុទ្ធតែបាន​យល់ព្រម
​អំពី​ការចាំបាច់ត្រូវផ្សព្វផ្សាយច្បាប់និងគោលដៅរបស់គំរោងច្បាប់។ ​សន្និដ្ឋាន
នៃ​កិច្ចប្រជុំ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា​គណៈកម្មាធិការអចិន្ត្រៃយ៍បានយល់ព្រមជាមួយការចាំបាច់នៃការផ្សព្វផ្សាយ​គំរោងច្បាប់វិនិយោគសាធារណៈ។ អនុប្រធានរដ្ឋសភាបានស្នើរគណៈកម្មាការ​តាក់តែងគំរោងច្បាប់ត្រូវជំនះពុំពារលើកំហិតការស្ថិតស្ថេររបស់ច្បាប់ផ្សេងៗ
ដែលទាក់ទិនដល់វិនិយោគសាធារណៈជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ