ច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌(វិសោធនកម្ម) ធានាសិទ្ធិទទួលបានវប្បធម៌ក្នុងស្ថានភាពថ្មី
(VOVWORLD) - សិទ្ធិកម្មសិទ្ធិនិងសិទ្ធិទាក់ទងនឹងបេតិកភណ្ឌវប្បធម៌; គោលនយោបាយអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌; តំបន់ការពារនៃកេរ្តិ៍ដំណែល; វិមជ្ឈការក្នុងការគ្រប់គ្រង ការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌ; មូលនិធិអភិរក្សបេតិកភណ្ឌវប្បធម៌; ឌីជីថលភាវូបនីយកម្មនៃបេតិកភណ្ឌវប្បធម៌... គឺជាខ្លឹមសារសំខាន់នៅក្នុងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម) ដែលត្រូវបានសមាជិកសភាពិភាក្សា និងផ្តល់យោបល់ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ រដ្ឋសភានិតិកាលទី១៥។ មុននោះ នៅថ្ងៃទី១៨ ខែមិថុនា គម្រោងច្បាប់នេះត្រូវបានសមាជិកសភាពិភាក្សាជាក្រុម។
បណ្តាសមាជិកសភាបានឯកភាពខ្ពស់ ដោយចាត់ទុកថា សេចក្តីព្រាងច្បាប់នេះ ក៏រៀបចំជាស្ថាប័ននូវទស្សនៈ និងគោលការណ៍របស់បក្សស្តីពីការរក្សានិងអភិវឌ្ឍវប្បធម៌ ធានាសិទ្ធិទទួលបានវប្បធម៌របស់ប្រជាជនក្នុងស្ថានភាពថ្មី។
ទិដ្ឋភាពនៃសម័យប្រជុំនាព្រឹកថ្ងៃទី២៦ មិថុនា។ រូបថត៖ quochoi.vn |
ដោយយកចិត្តទុកដាក់លើការរៀបចំដើមទុនវិនិយោគអភិវឌ្ឍន៍សម្រាប់ទីក្រុងដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ ដូចជា៖ ពានរង្វាន់បណ្តាញទីក្រុងសិក្សាសកល ពានរង្វាន់បណ្តាញទីក្រុងច្នៃប្រឌិត... សមាជិការសភាខេត្ត Soc Trang លោកស្រិ To Ai Vang បានធ្វើអត្ថាធិប្បាយ៖ “ត្រូវផ្តល់អាទិភាពលើការរៀបចំដើមទុនវិនិយោគអភិវឌ្ឍន៍ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងដែលត្រូវបានលើកតម្កើងជាសមាជិកនៃបណ្តាញសិក្សាច្នៃប្រឌិត និងទីក្រុងសិក្សាសកល; អនុវត្តគម្រោងការកសាងសង្គមសិក្សា និងចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលកសាងសង្គមសិក្សា ជំរុញខ្លាំងការសិក្សាអស់មួយជីវិត" ជាមួយគំរូសាលារៀនរីករាយ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវមានយន្តការនិងគោលនយោបាយ ដើម្បីលើកកម្ពស់រូបភាពប្រកបដោយភាពច្នៃប្រឌិត តាមនោះ ផ្សព្វផ្សាយស្មារតីនិងអត្តសញ្ញាណនៃទីក្រុងច្នៃប្រឌិតក្នុងដំណើរការអភិវឌ្ឍ ដើម្បីបង្កើតការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ទីក្រុងដទៃទៀតក្នុងប្រទេស។ ខិតខំសម្រេចបានលក្ខណៈវិនិច្ឆ័យរបស់អង្គការ UNESCO និងបន្តទទួលការបនលើកតម្កើង រួមចំណែកកសាងរូបភាពនៃមូលដ្ឋាន ប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាម ផ្សព្វផ្សាយដល់មិត្តអន្តរជាតិ៕