ច្បាប់សហគ្រាស (ធ្វើវិសោធនកម្ម)៖ កែទម្រង់យ៉ាងខ្លាំងក្លាសំដៅលើកកំពស់គុណភាពនៃបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅពេលពិភាក្សាអំពីសេចក្ដីព្រាងច្បាប់សហ គ្រាស (ធ្វើវិសោធនកម្ម) សមាជិកសភាវៀតណាម ភាគច្រើនបានចាត់ទុកថា ការ ធ្វើវិសោធនកម្មច្បាប់សហគ្រាសគឺសំដៅធ្វើស្ថាប័នភាវូបនីយកម្មនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស ធានាលក្ខណៈស៊ីសង្វាក់គ្នានៃប្រព័ន្ធច្បាប់ ព្រមទាំង ជួយដោះស្រាយការលំបាកឧបសគ្គនានាក្នុងដំណើរការអនុវត្តច្បាប់ផងដែរ។
លោក Mai Hong Hai សមាជិកសភាមណ្ឌល Hai Phong បានលើកមតិថា៖ “ការចងក្រងច្បាប់សហគ្រាសនេះត្រូវការដោះស្រាយគោលដៅចំនួន២នោះគឺ ការគ្រប់គ្រងរដ្ឋខាងអាជីវកម្មនិងការបង្កើតបរិយាកាសវិនិយោគអាជីវកម្មយ៉ាង ងាយស្រួលចំពោះសហគ្រាស។ ក្រឡេកមើលឡើងវិញនូវរយៈពេល៣០ឆ្នាំកន្លង ទៅ នៅពេលណាដែលយើងធ្វើវិសោធនកម្មយ៉ាងពេញលេញនូវច្បាប់សហ គ្រាសនោះ គឺសុទ្ធតែបង្កើតឡើងកម្លាំងចលករថ្មីជំរុញការធ្វើផលិតកម្ម អាជីវកម្ម ពង្រឹងការគ្រប់គ្រងរដ្ឋខាងសេដ្ឋកិច្ច គ្រប់គ្រង់សកម្មភាពនិងផ្លាស់ប្ដូរថ្មីសហ គ្រាសរដ្ឋ កែលម្អបរិយាកាសអាជីវកម្ម ហើយបំពេញរបៀបរបបស្ដីពីសេដ្ឋកិច្ច ទីផ្សារ”៕