ចាប់ផ្ដើមកម្មវិធីប្រគល់អំណោយតេតជូនជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin

ចាប់ផ្ដើមកម្មវិធីប្រគល់អំណោយតេតជូនជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin - ảnh 1
ថៃទាំឲ្យជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin​ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២២ មករា នៅរដ្ឋធានីហាណូយ សមគមជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៍លឿងទុំ/dioxin វៀតណាមទទួលបានអំណោយចំនួន៣៥០០
ចំណែក។នេះគឺជាព្រឹត្តិការណ៍ដែលចាប់ផ្ដើមឲ្យកម្មវិធីសាកសួរសុខទុក្ខ ប្រគល់ អំណោយតេតជូនជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin​ ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥។ ប្រធានសមាគមជនរងគ្រោះដោយជាតិគីមី
ពុលព័ណ៍លឿងទុំ/dioxin ឧត្តមសេនីយ៍ឯក Nguyen Van Rinh បានឲ្យដឹងថា
អំណោយទាំងអស់នេះ នឹងត្រូវបានផ្ញើទៅកាន់ជនរងគ្រោះដោយជាតិគីមីពុល
ព័ណ៍លឿងទុំ/dioxin នៅខេត្ត ក្រុងចំនួន៣០នៅទូទាំងប្រទេស។តាមលោក
Nguyen Van Rinh ថាក្នុងកម្មវិធី លើកនេះ អំណោយចំនួន១លានចំណែកនឹងត្រូវ
បានផ្ញើជូនបណ្ដា ជនរងគ្រោះនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ