ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦
|
ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦ |
Vovworld-នាព្រឹកថ្ងៃទី២៤កញ្ញានៅទីក្រុង Da Nang ក្រសួងវប្បធម៍កីឡានិង
ទេសចរណ៍បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ចាប់
ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥ឆ្នាំ
២០១៦។ មហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥ឆ្នាំ២០១៦ (ABG 5) បាន
ប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី២៤កញ្ញាដល់ថ្ងៃទី៣តុលាឆ្នាំ២០១៦
ដោយប្រធានបទ បំភ្លឺមហាសាគរ អនាគតភ្លឺស្វាង ដែលគ្រោងនឹងទាក់ទាញ
មនុស្សប្រមាណ១ម៉ឺននាក់ចូលរួមក្នុងនោះមានកីឡាករកីឡាការិនីជាង៣ពាន់នាក់។
លោក Dang Viet Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រធាន
គណៈចាត់តាំង ABG 5 បានឲ្យដឹងថា៖
“ជាទីក្រុងដំណាងឲ្យវៀតណាមរៀបចំមហោស្រពកីឡា Da Nang នឹងខំប្រឹង
ប្រែងអស់ពីចិត្តពីថ្លើមដើម្បីអនុវត្តល្អបំផុតរាល់សំណូមពររបស់ក្រុមប្រឹក្សាអូឡាំពិក
ទ្វីបអាស៊ី របស់គណៈចាត់តាំងមហោស្រព។ ថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងសប្បាយ
រីករាយដែលបានរួមកំលាំងនិងបង្កលក្ខណៈងាយស្រួលសំរាប់កីឡាករកីឡាការិនី
មានការប្រកួតល្អ ពិធីជួបប្រាស្រ័យពោពេញទៅដោយចំណងសាមគ្គីភាពមិត្តភាព
រវាងប្រជាជនទីក្រុងនិងភ្ញៀវទេសចរណ៍និងកីឡាករមកពីប្រទេសនិងដំបន់ដីជា
ច្រើន៕”