|
កិច្ចប្រជុំមួយនៃសន្និសីទកំពូលរបស់ចលនា NAM នៅប្រទេសអ៊ីរ៉ង់ (រូបថត៖veteransnewsnow.com) |
(VOVworld) - នាថ្ងៃទី១៣ កញ្ញា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្នុងក្របខ័ណ្ឌសន្និសីទ
កំពូលលើកទី១៧ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) បានប្រព្រឹត្តទៅនៅកោះ
Margarita ប្រទេសវេណេហ្ស៊ុយអេឡា។ក្រោមពាក្យស្លោក “សាមគ្គីភាព លើកំណាត់
ផ្លូវសន្តិភាព” នោះ តំណាងនៃប្រទេសសមាជិកទាំង១២០ នឹងពិភាគ្សាអំពី ការ
អនុវត្តន៍និងគោរពនូវគោលការណ៍នានារបស់ចលនានេះ ស្ថានភាពជំលោះ នៅ
មជ្ឈឹមបូព៌ា ហើយការធ្វើអន្តរាគមរបស់អាមេរិកចូលក្នុងការងារផ្ទៃក្នុងនៃប្រទេស
រីកចម្រើនមួយចំនួននៅតំបន់អាមេរិកឡាទីន។
តាមសំណើររបស់ប្រទេសម្ចាស់ផ្ទះវេណេហ្ស៊ុយអេឡាថា បណ្ដាប្រទេស
សមាជិក នឹងពិចារណាលើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយបង្កើត
ឡើង យន្តការយុត្តិធម៌មួយដើម្បីជៀសវាងការវាយប្រហារទៅលើមូលដ្ឋាន
នុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព៕