ចាប់ផ្ដើមសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥
|
ចាប់ផ្ដើមសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥ |
Vovworld-នាយប់ថ្ងៃទី២៤កញ្ញាពិធីបើកសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែ
កាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥និងប្រកាសបញ្ជីរាយនាមបេតិកភ័ណ្ឌ
វប្បធម៍អរូបីយ៍ជាតិបានប្រព្រឹត្តទៅនៅកណ្ដាលឃុំ Ho Thau ស្រុក Hoang Su Phi
(ខេត្ត Ha Giang)។ សប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi
ឆ្នាំ២០១៥រួមមានសកម្មភាពវប្បធម៍ប្រពៃណីវិសេសវិសាលពោពេញទៅដោយ
អត្តសញ្ញាណរបស់បណ្ដាជនជាតិដូចជា ពិធីសែនព្រេនអ្នកតាព្រៃនិងសកម្មភាព
ប្រជាប្រិយប្រពៃណីរបស់ជនជាតិ Nung ឃុំ Po Lo ពិធីអំណរបាយថ្មីនិងធ្វើអំបុក
របស់ជនជាតិ La Chi ឃុំ Ban Phung ជាដើម។ ទន្ទឹមនឹងនោះមានសកម្មភាពជាច្រើន
ក៏បានរៀបចំដូចជាពិព័ណ៌រូបថតសិល្បៈអំពីធម្មជាតិមនុស្សនិងសកម្មភាពជីវភាព
រស់នៅប្រចាំថ្ងៃរបស់ប្រជាជនបណ្ដាជនជាតិក្នុងស្រុក តាំងបង្ហាញផលិតផល
ទំនិញសិប្បកម្មវិចិត្រសិល្បៈចរបាប់សម្លៀកបំពាក់ជាដើម៕