ចាប់ផ្តើមកម្មវិធីផ្ញើសារ “រួមដៃគ្នាជួយសម្រាលទុក្ខលំបាកដោយជាតិគីមីពុលពណ៌លឿងទុំ” ឆ្នាំ ២០២២

(VOVWORLD) - ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់រទេះរុញចំនួន ១០ គ្រឿងជូនដល់ជនរងគ្រោះទាំង ១០ នៃសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅទីក្រុងហាណូយ។
ចាប់ផ្តើមកម្មវិធីផ្ញើសារ “រួមដៃគ្នាជួយសម្រាលទុក្ខលំបាកដោយជាតិគីមីពុលពណ៌លឿងទុំ” ឆ្នាំ ២០២២ - ảnh 1ជូនអំណោយដល់ជនរងគ្រោះដោយសារធាតុពណ៌លឿងទុំ/ឌីអុកស៊ីត (រូបថត៖ baogiothong.vn)

នាព្រឹកថ្ងៃទី ២២ កក្កដា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម និងច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានមនុស្សធម៌ជាតិ (លេខ ១៤០០) បានបើកដំណើរការកម្មវិធីផ្ញើសារសប្បុរសធម៌ “រួមដៃគ្នាជួយសម្រាលទុក្ខលំបាកដោយជាតិគីមីពុលពណ៌លឿងទុំ” ឆ្នាំ ២០២២ ដោយសារ “ រាល់សារ - ទឹកចិត្តជូនចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ”។ កម្មវិធីនេះបានដំណើរការចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី១៧ ខែកញ្ញា ក្នុងគោលបំណងប្រមូលផ្តុំបងប្អូនជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេសបានរួមដៃគ្នាចូលរួមចំណែកជួយឧបត្ថម្ភ ថ្លៃពិនិត្យ និងព្យាបាលជំងឺ បណ្តុះបណ្តាលវិជ្ជាជីវៈ សាងសង់ និងជួសជុលផ្ទះមេត្តាធម៌ ផ្តល់អំណោយដល់ ជនក្រីក្រដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ  ទូទាំងប្រទេស។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់រទេះរុញចំនួន ១០ គ្រឿងជូនដល់ជនរងគ្រោះទាំង ១០ នៃសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ