ចាប់​ផ្តើម​ការប្រកួតប្រជែង ច្នៃប្រឌិតនិមិត្តសញ្ញា “ការផ្លាស់ប្តូរឌីជីថលជាតិ“

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានរៀបចំពិធីបំផុសចលនាប្រកួតប្រជែងច្នៃប្រឌិតនិមិត្តសញ្ញា “ការផ្លាស់ប្តូរឌីជីថលជាតិ”។
ចាប់​ផ្តើម​ការប្រកួតប្រជែង ច្នៃប្រឌិតនិមិត្តសញ្ញា “ការផ្លាស់ប្តូរឌីជីថលជាតិ“ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ លោក Nguyen Huy Dung ។ (រូបថត៖ Minh Son/Vietnam+)

និមិត្តសញ្ញា (Logo) ត្រូវបង្ហាញពីចក្ខុវិស័យនៃកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ ដែលបង្ហាញពីគោលដៅនៃការផ្លាស់ប្តូរឌីជីថលជាតិក្នុងការអភិវឌ្ឍសសរស្តម្ភចំនួន ៣ រួមមាន រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ លោក Nguyen Huy Dung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរឌីជីថលគឺដើម្បីជីវភាព ដើម្បីប្រជាជន និងធ្វើឲ្យប្រជាជនគ្រប់រូបទទួលបានសមិទ្ធិផលនៃការផ្លាស់ប្តូរឌីជីថល។ សារ និងនិមិត្តសញ្ញានៃការផ្លាស់ប្តូរឌីជីថលជាតិត្រូវតែសាមញ្ញ បំផុសគំនិត និងឆ្ពោះទៅរកដំណើរការផ្លាស់ប្តូរឌីជីថល និងមានអត្ថន័យច្រើន។ ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានអំពាវនាវឱ្យមានការរួមដៃគ្នា និងការច្នៃប្រឌិតរបស់សហគមន៍ទាំងមូល ដើម្បីឱ្យយើងមានរូបសញ្ញានៃការផ្លាស់ប្តូរឌីជីថលជាតិ។”

គណៈកម្មាធិការរៀបចំការប្រកួតនឹងទទួលសំណុំឯកសារចូលរូមតាមទម្រង់ដោយផ្ទាល់ និងតាមអនឡាញចាប់ពីថ្ងៃទី ៥ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែកញ្ញា។ ពានរង្វាន់នៃការប្រកួតនឹងត្រូវបានប្រគល់នៅខែកញ្ញា ឆ្នាំ ២០២២។ ក្រៅពីវិញ្ញាបនបត្ររបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍ អ្នកនិពន្ធ និងអង្គភាពដែលទទួលបានជ័យលាភីក៏ទទួលបានប្រាក់រង្វាន់ចំនួន ១០០ លានដុងផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ