ចាប់ផ្តើមខែកម្មករឆ្នាំ ២០២៤ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ មេសា នៅទីក្រុងហូជីមិញ សហភាពពលកម្មទីក្រុងហូជីមិញ បានបំផុសខែកម្មករលើកទី ១៦។
ចំណុចលេចធ្លោក្នុងខែកម្មករឆ្នាំនេះនៅទីក្រុងហូជីមិញ គឺសហភាពពលកម្មនឹងរៀបចំសន្និសីទសំណេះសំណាល និងវេទិកាខែឧសភា ដើម្បីឲ្យពលករ និយោជិត និងកម្មករមានឱកាសបញ្ចេញមតិយោបល់លើបញ្ហានានា ដែលនឹងប្រព្រឹត្តទៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ នាពេលខាងមុខ (ថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា)។ លើសពីនេះទៅទៀត សហភាពពលកម្ម ក៏បន្តអនុវត្តកម្មវិធី “សុខុមាលភាពសម្រាប់សមាជិកសហជីពនិងកម្មករ” ដើម្បីថែរទាំជីវភាពរស់នៅ និងលើកដម្កើងកម្មករផងដែរ។
ពិធីបំផុសខែពលករ នៅទីក្រុង Hai Phong។ រូបថត៖ Minh Thu/TTXVN
|
នាព្រឹកថ្ងៃដដែល នៅទីក្រុង Hai Phong សហភាពពលកម្មទីក្រុង Hai Phong បានរៀបចំពិធីបំផុសខែកម្មករ ខែសកម្មភាពដើម្បីសុវត្ថិភាពនិងអនាម័យការងារ។ នៅទីក្រុង Song Cong (ខេត្ត Thai Nguyen) សហភាពពលកម្មខេត្ត Thai Nguyen បានរៀបចំពិធីបំផុសខែកម្មករ ដោយលើកតម្កើងកម្មករ និយោជិតឆ្នើមៗ ក្នុងឆ្នាំនេះ និងបើកសម្ពោធផ្ទះវប្បធម៌ពលកម្មខេត្ត Thai Nguyen៕