ចាប់ផ្តើមខែមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព “ដើម្បីមនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង” ឆ្នាំ២០១៨
(VOVWORLD) -នាព្រឹកថ្ងៃទី៥ខែឧសភា សមាគមកាកបាទក្រហមទីក្រុងហូជីមិញបានរៀបចំពិធី ចាប់ផ្តើមខែមនុស្សធម៌ ក្រោមមូលបទ “មនុស្សធំ-ពីមនសិការទៅដល់សកម្មភាព” និង រំលឹកទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិថ្ងៃទី៨ឧសភាក្រោមមូលបទ “ដើម្បី មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង” រួមទាំងការជួបប្រាស្រ័យស្វែងយល់អំពី “និមិត្តសញ្ញា កាកបាទក្រហម”។
ក្នុងពិធីនេះ អង្គការ បុគ្គលនិងសប្បុរសជនបានជួយជ្រោមជ្រែង រួមដំណើរជាមួយសមាគមកាកបាទក្រហមទីក្រុងហូជីមិញ អនុវត្តន៍ខែមនុស្សធម៌ឆ្នាំ២០១៨ ដោយមជ្ឈឹមសមាគមបំផុសឡើងដោយចំនួនថវិកាសរុបឡើងដល់៤២ពាន់ លានដុង។
ខែមនុស្សធម៌ឆ្នាំ២០១៨ បានអនុវត្តន៍ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ ២០១៨៕