ចាប់ផ្តើមជុំចរចារថ្មីស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

(VOVWORLD) - ជុំចរចាពោលខាងលើនឹងធ្វើការពិភាក្សាអំពីការដែលនាវា និងទូករបស់អ៊ុយក្រែននាំផ្លូវសម្រាប់នាវាដឹកគ្រាប់ធញ្ញជាតិ ចូល និងចេញពីតំបន់កំពង់ផែ ដែលបង្កប់មីន ហើយភាគីជម្លោះនានាបានយល់ព្រមលើបទឈប់បាញ់ ខណៈដែលនាវា និងទូកដឹកគ្រាប់ធញ្ញជាតិធ្វើដំណើរ។
ចាប់ផ្តើមជុំចរចារថ្មីស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន - ảnh 1ប្រមូលផលស្រូវសាលីក្បែរក្រុង Kramatosk ក្នុងតំបន់ Donetsk Oblast ប្រទេសអ៊ុយក្រែន (រូបថត៖ AFP/VNA)

គណៈប្រតិភូយោធារបស់រុស្ស៊ី អ៊ុយក្រែន ទួរគី រួមជាមួយមន្ត្រីអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៣ ខែកក្កដា ដើម្បីចាប់ផ្តើមជុំចរចាថ្មីស្តីពីការបន្ត នាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែ Odesa  នៅសមុទ្រខ្មៅ។ នេះគឺជាកិច្ចប្រជុំដើមដំបូង ដែលមានការចូលរួមផ្ទាល់ពីមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៩ ខែមីនា។ ទួរគីកំពុងសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីជំរុញ ភាគីនានាឱ្យឈានដល់កិច្ចព្រមព្រៀងមួយ សំដៅដោះស្រាយស្ថានការតម្លៃទំនិញដូចជាគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជី បានហក់ឡើង ក្រោយពេល តើតមានជម្លោះនៅអ៊ុយក្រែននាចុងខែកុម្ភៈឆ្នាំនេះ។ យោងតាមអ្នកការទូតបានឲ្យដឹងថា ជុំចរចាពោលខាងលើនឹងធ្វើការពិភាក្សាអំពីការដែលនាវា និងទូករបស់អ៊ុយក្រែននាំផ្លូវសម្រាប់នាវាដឹកគ្រាប់ធញ្ញជាតិ ចូល និងចេញពីតំបន់កំពង់ផែ ដែលបង្កប់មីន ហើយភាគីជម្លោះនានាបានយល់ព្រមលើបទឈប់បាញ់ ខណៈដែលនាវា និងទូកដឹកគ្រាប់ធញ្ញជាតិធ្វើដំណើរ។ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការសហប្រជាជាតិ ទួរគីមានភារកិច្ចត្រួតពិនិត្យនាវា និងទូក សំដៅដោះស្រាយក្ដីព្រួយបារម្ភរបស់ទីក្រុងម៉ូស្គូ អំពីការរត់ពន្ធអាវុធដែលអាចកើតមានឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ