ចាប់ផ្តើមពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី ២

(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានប្រកាសថា កិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី ២ បានចាប់ផ្តើម។
ចាប់ផ្តើមពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី ២ - ảnh 1 ចាប់ផ្តើមពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី ២

នាថ្ងៃទី ១៥ ខែមករា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានប្រកាសថា កិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី ២ បានចាប់ផ្តើម។នៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម“ ដំណាក់កាលទី ១” ត្រឹមតែក្នុងរយៈពេលប៉ុន្មានម៉ោងមុននេះសំដៅបន្ធូរបន្ថយ ភាពតានតឹងមួយផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

មុននេះ នៅថ្ងៃដដែលសហរដ្ឋអាមេរិកនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាផ្លូវការនៅឯសេតវិមាន ដែលទីក្រុងប៉េកាំងបានសន្យាថានឹងទិញទំនិញរបស់សហរដ្ឋអាមេរិកដោយមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយប្តូរយកទៅវិញនោះ ទីក្រុងវ៉ាស៊ីនតោននឹងមិនយកពន្ធលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ចំនួន ១៦០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ