ចាប់ផ្តើមយុទ្ធនាការចលនាគាំទ្រចំពោះកិច្ចព្រមព្រៀង Brexit ជាបឋមនៅប្រទេសអង់គ្លេស
(VOVWORLD) - នាថ្ងៃទី២៧ ខែវិច្ឆិកានាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចាប់ផ្តើមយុទ្ធនាការចលនាគាំទ្រចំពោះកិច្ចព្រមព្រៀង Brexit ជាបឋមដែល នាំឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នៅលើទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May |
លោកស្រីអះអាងថាអង់គ្លេសនឹងមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមិនមែនជាសមាជិក EU ។
យុទ្ធនាការចលនានេះត្រូវបាន លោកស្រី Theresa May ចាប់ផ្តើមដំណើការពីប្រទេសវ៉េល (Wales) និងតំបន់ខាងជើងនៃអៀរឡង់។ ថ្លែងមតិនៅ ទីក្រុង Builth Wells, ប្រទេស Wales, លោកស្រី Theresa May បានអះអាងថាប្រទេសអង់គ្លេសនឹងមានគោលនយោបាយផ្នែកពាណិជ្ជកម្មឯករាជ្យ និងអាចចរចារស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើពិភព លោកផងដែរ។ ទាក់ទងនឹងអាមេរិក លោកស្រីក៏បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគតដែលទីក្រុងព្រុចសែលនឹងមិនអាចធ្វើអន្តរាគមន៍បានទេ បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប៕