ចាប់ផ្តើមឡើងវិញកិច្ចចរចាររវាងអ៊ីរ៉ង់ជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ
|
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចំានៅIAEA
(រូបថតៈ Internet) |
(VOVWorld)-អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) នាថ្ងៃទី ១៤
ឧសភា បានចាប់ផ្តើមកិច្ចចរចារដំបូងរវាងភាគីទាំងពីរ។ កិច្ចចរចារក្នុងរយៈ ពេល
២ថ្ងៃ នៅស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងVienna (អូទ្រីស) រវាងបេសកជន អ៊ីរ៉ង់ប្រចាំ
នៅ IAEA លោក Ali Asghar Soltanieh និងអគ្គនាយករង IAEA Hermann
Nackaerts ត្រូវបានសធារណៈមតិយកចិត្តទុកដាក់ជាពិសេស ព្រោះ ថា វាប្រព្រឹត្ត
ទៅ មុនកិច្ចចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1(រួមមាន ប្រទេសចំនួន៥ ជា សមាជិកអចិន្តៃ្រយ៌នៃក្រុមប្រឹក្សាអ.ស.ប និងអាល្លឺម៉ង់)នៅទី ក្រុង Bagdad(អ៊ីរ៉ាក់)
នា សប្តាហ៌ខាងមុខ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌ មាន លោក Nackaerts
ឲ្យដឹងថា គោលដៅនៃជំនួបនេះ គឺសំដៅទទួល បានការព្រមព្រៀងមួយ ស្តីអំពីទំ
នាក់ទំនងផ្ទាល់ដើម្បីដោះសា្រយរាល់បញ្ហា នៅសេសសល់ចំពោះអ៊ីរ៉ង់។ តាម
លោកថា Tehran ត្រូវសហប្រតិបត្តិការ ជាមួយ IAEA ដើម្បីដោះស្រាយបញ្ហា
រសើបនេះ៕