ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh បានទទួលប័ណ្ណបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ដំណាងមនុស្សលោក
|
ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh បានទទួលប័ណ្ណបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ដំណាងមនុស្សលោក (VOV) |
Vovworld-នាយប់ថ្ងៃទី៣១មករានៅទីក្រុង Vinh គណៈកម្មាធិការប្រជាជនខេត្ត
Nghe An និង Ha Tinh បានរៀបចំពិធីលើកដម្កើងចម្រៀងប្រជាប្រិយ Vi Giam Nghe
Tinh និងទទួលប័ណ្ណបេតិកភ័ណ្ឌរបស់អង្គការវប្បធម៍វិទ្យាសាស្ត្រនិងអប់រំអង្គការ
សហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ដំណាង
មនុស្សលោក។
Vi Giam ជាប្រភេទចម្រៀងប្រជាប្រិយចំនួន២គ្មានតន្ត្រីត្រូវបានសហគមន៍
ជន Nghe Tinh ច្នៃប្រឌិតឡើងពីរាប់រយឆ្នាំមក ត្រូវបានប្រើប្រាស់ក្នុងពលកម្មនិង
ជីវភាពប្រចាំថ្ងៃ។
ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc
Dam បានថ្លែងអំណរគុណចំពោះ UNESCO អង្គការអន្តរជាតិគាំទ្រដើម្បីចម្រៀង
ប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានលើកដម្កើងជាបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍
របស់មនុស្សលោក។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកច្បាស់ថា៖
“យើងសន្យារួមគ្នាការពារនិងពង្រីករាល់បេតិភ័ណ្ឌដែលមិនអាចគិតថ្លៃបានរបស់
មនុស្សលោក ក្នុងនោះមានចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ដើម្បីលើកកំពស់ព្រលឹងវៀតណាមដើម្បីវប្បធម៍វៀតណាមសម្របក្នុងចរន្តហូររបស់អរិយ្យធម៍
មនុស្សលោក បង្កើតគ្រឹះស្ថានស្មារតីនិងកំលាំងចលករកសាងដ៏ជោគជ័យ ការពារ
ដ៏រឹងមាំមាតុប្រទេសវៀតណាមសង្គមនិយម។ ប្រជាជនសម្បូរធូធារ សង្គមសមភាព
ប្រជាធិបតេយ្យអរិយ្យធម៍ដើម្បីខឿនវប្បធម៍វៀតណាមបានរក្សាជានិច្ចនិរន្ត៕”