ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុង ការបោះឆ្នោតប្រធានាធិបតី


ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុង ការបោះឆ្នោតប្រធានាធិបតី - ảnh 1
ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុង ការបោះឆ្នោតប្រធានាធិបតី (VNA)

(VOVworld) – ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើ
អន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។ សន្និដ្ឋានេះ
ត្រូវបាន ស្ថាប័នចារកម្មរបស់អាមេរិកប្រកាសនាថ្ងៃទី ៦ មករា។ ក្នុងរបាយ
ការបកស្រាយ លេខកូដមជ្ឈដ្ឋានចារបុរសអាមេរិកបានចាត់ទុកថា៖
«ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​ បានចេញផ្សាយបទបញ្ជា
អនុវត្តយុទ្ធនាការមួយនាឆ្នាំ ២០១៦ តម្រង់ទៅលើការបោះឆ្នោតប្រធា
នាធិបតីអាមេរិកដោយមានឧបាយកលធ្វើឲ្យទំនុកទុកចិត្តរបស់មហា
ជនចុះខ្សោយក្នុងដំណើរប្រជាធិបតេយ្យនៅអាមេរិក»។ របាយការណ៍ក៏
បានឲ្យដឹងថែមទៀតថា៖ ទីភ្នាក់ងារចារកម្មកងទ័ពរុស្ស៊ី (GRU) បាន
ប្រើប្រាស់មធ្យោបាយដូចជា Wikileaks DCleaks.com និង Guccifer 2.0
ដើម្បីផ្ញើសំបុត្រអេឡិកត្រូនិកដែលបានប្រមូលពីគណៈកម្មាធិការជាតិ
នៃគណៈ បក្សប្រជាធិបតេយ្យ ក៏ដូចជា អ្នកនយោបាយប្រជាធិបតេយ្យ
ជួរមុខផ្សេងៗ ទៀត។ រីឯប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump
លោកនឹងបង្កើតឡើង​ ក្រុមកាងារសំដៅរៀបចំផែនការទប់ទល់នឹងការ
វាយប្រហារលើបណ្តាញអ៊ីនធឺណែតក្នុងរយៈពេល ៩០ ថ្ងៃគិតតាំងពីពេល
លោកទទួលដំណែងនាថ្ងៃទី ២០ មករា ខាងមុខ។ ប៉ុន្តែ លោក Trump
មិនចោទប្រកាន់រុស្ស៊ីទាក់ទិនដល់រឿងហេតុ ពោលខាងលើទេ។ លោក
ជឿជាក់ថាលទ្ធផលនៃការបោះឆ្នោតមិនរងឥទ្ធិពល ដោយការវាយ
ប្រហារនេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ