ចូរធ្វើសកម្មភាពដើម្បីមហាសាគរមាំមួនផែនដីស្អាតស្អំ



ចូរធ្វើសកម្មភាពដើម្បីមហាសាគរមាំមួនផែនដីស្អាតស្អំ - ảnh 1
ចូរធ្វើសកម្មភាពដើម្បីមហាសាគរមាំមួនផែនដីស្អាតស្អំ (Image: VNA)

(VOVworld) – “ចូរធ្វើសកម្មភាពដើម្បីមហាសាគរមាំមួនផែនដីស្អាតស្អំ” គឺជា សារនៃសប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០១៥ ។ សកម្មភាពនេះត្រូវបាន រៀបចំឡើងសំដៅលើកកំពស់ការទទួលខុសត្រូវក្នុងកិច្ចការពារនិងធ្វើអាជីវកម្ម​ធនធានធម្មជាតិការពារបរិស្ថានសមុទ្រជានិរន្ត។ សប្តាហ៍កោះសមុទ្រវៀតណាម
ឆ្នាំ ២០១៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ទី ៨ មិថុនា នៅខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម)។ ជួយជ្រោមជ្រែងព្រឹត្តិការណ៍នេះ នាថ្ងៃទី ៨ មិថុនា
នៅឆ្នេសមុទ្រ My Khe ខេត្ត Quang Ngai បានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹក ខួបអនុស្សារវរីយ៍ទិវាមហាសាគរពិភពលោក។ ថ្លែងមតិនៅទីនេះ លោក Chu
Pham Ngoc Hien អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម
បានឲ្យដឹងថា៖

“យើងត្រូវប្រើប្រាស់ប្រភពធនធានសមុទ្រប្រកបដោយភាពសន្សំសំចៃនិង
ប្រសិទ្ធភាព ក៏ដូចជាយកចិត្តទុកដាក់ដល់កិច្ចការពារបរិស្ថានសមុទ្រផងដែរ។នេះគឺជាបញ្ហាចាំបាច់សំដៅលើកកំពស់ចំណះដឹងរបស់ក្រសួងផ្នែកគ្រប់ជាន់
ថ្នាក់ក្នុងការធ្វើ អាជីវកម្មប្រភពធនធានបំរើការអភិវឌ្ឍន៍កោះសមុទ្រឲ្យបាន
ជានិរន្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ