ចលាចលក្នុងប្រទេសស៊ូដង់ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ
(VOVWORLD) - សហគមន៍អន្តរជាតិកំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍នៃជម្លោះថ្មីនៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងយោធានិងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាក្រុយោធាដ៏មានឥទ្ធិពលនៅក្នុងប្រទេសអាហ្វ្រិកខាងជើងកាលពីថ្ងៃទី ១៥ ខែមេសា។
រថយន្តយោធានៅតាមផ្លូវក្នុងទីក្រុង Khartoum ប្រទេសស៊ូដង់ (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ១៥ ខែមេសា កម្លាំងប៉ារ៉ាយោធានៅប្រទេសស៊ូដង់បានកាន់កាប់តំបន់សំខាន់ៗជាច្រើនក្នុងរដ្ឋធានី Khartoum រួមទាំងវិមានប្រធានាធិបតី បន្ទាប់ពីការការប៉ះទង្គិចជាមួយកងទ័ពប្រទេសនេះ។ មុននេះ RSF បានចោទប្រកាន់កងទ័ពស៊ូដង់ថា បានវាយប្រហារទីតាំងមួយចំនួនរបស់ RSF នៅភាគខាងត្បូងទីក្រុង Khartoum ដោយប្រើប្រាស់អាវុធទម្ងន់ធ្ងន់និងទម្ងន់ស្រាលជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ កងទ័ពស៊ូដង់បានឲ្យដឹងថា RSF បានវាយប្រហារពួកគេនៅទីតាំងជាច្រើន។
ស្ថានភាពតានតឹងរវាងយោធា និង RSF បាននិងកំពុងកើនឡើងអស់រយៈពេលជាច្រើនខែមកហើយ ដែលបណ្តាលគណៈបក្សនហយោបាយក្នុងប្រទេសនេះ មិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគាំទ្រដោយសហគមន៍អន្តរជាតិ ដើម្បីបន្តដំណើរអន្តរកាលនៅក្នុងប្រទេសនេះ៕