ចលនាជនប្រដាប់អាវុធ Hamas បញ្ជូនបណ្ដា បុគ្គលិកសន្តិសុខទៅ តំបន់ព្រំដែនរវាងតំបន់ដី Gaza និងអ៊ីស្រាអែល

(VOVworld) – ចលនាជនប្រដាប់អាវុធ Hamas ទើបនឹងបានបញ្ជូនបណ្ដា
បុគ្គលិក សន្តិសុខ ទៅតំបន់ព្រំដែន រវាងតំបន់ដី Gaza និង អ៊ីស្រាអែល សំដៅទប់ស្គាត់បណ្ដារឿងហេតុដែលអាចជះឥទ្ធិពលដល់ការព្រមព្រៀង
ឈប់បាញ់ ដែលទទួលបាន នាថ្ងៃទី ២១ វិច្ឆិកា។ អ្នកនាំពាក្យស្ថាប័ន
សន្តិសុខរបស់ Hamas លោក Islam Shawan បានទទួលស្គាល់ព័ត៌មាន
នេះ។ លោកក៏បានជូនដំណឹងទៀងថា៖ នេះគឺជាកាយវិការរបស់ Hamas
បន្ទាប់ពី ១ ថ្ងៃ ទាហានអ៊ីស្រាអែលបាញ់ស្លាប់មនុស្ស ១ នាក់ នៅទីនេះ។ តាមប្រភពព័ត៌មានរបស់ការិយាល័យអ្នកប្រមុខ Hamas ឲ្យដឹងថា៖ នាថ្ងៃទី
 ២៤ វិច្ឆិកា រដ្ឋអ៊ីស្រាអែលបានធូរស្រាលបទហាមឈាត់នេសាទត្រី
ចំពោះប្រជាជននៅ Gaza៕ 

ចលនាជនប្រដាប់អាវុធ Hamas បញ្ជូនបណ្ដា បុគ្គលិកសន្តិសុខទៅ តំបន់ព្រំដែនរវាងតំបន់ដី Gaza និងអ៊ីស្រាអែល  - ảnh 1
នេះគឺជាកាយវិការរបស់ Hamas បន្ទាប់ពី ១ ថ្ងៃ ទាហានអ៊ីស្រាអែលបាញ់ស្លាប់មនុស្ស ១ នាក់ នៅទីនេះ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ