ចលនាដើរដោយថ្មើជើងដោយប្រធានបទ៖”ដើម្បី​បេះដូងខ្លាំង”

          (TTXVN)_ប្រជាជនជាង​១០០០ នាក់ បានចូលរួមការដើរដោយថ្មើជើង​ជួយ ជ្រោមជ្រែងពិធីបំផុសចលនាដើរដោយថ្មើជើង ដោយប្រធានបទ ៖” ដើម្បី​បេះដូង ខ្លាំង” ដែលប្រព្រឹត្តទៅ នាថ្ងៃទី ៧ តុលា នៅទីក្រុង Ha Long ខេត្ត​Quang Ninh ដើម្បី ផ្សព្វផ្សាយការបង្ការ ទប់ទលជំងឺលើសឈាម ​និងជំងឺ​ផ្សេង​ៗទៀតដែលទាក់ ទិន ដល់បេះដូង ឆ្នាំ ២០២០។ ថ្លែងមតិនៅពិធីនេះ លោកស្រី Nguyen Thi Xuyen អនុ រដ្ឋមន្ត្រី ក្រសួងសុខាភិបាលវៀតណាមបានអោយដឹង​ថា៖ ​ក្នុងចំណោមជំងឺបេះដូង
 គឺជំងឺ​លើសឈាមគឺច្រើនបំផុត និងអាត្រាជំងឺនេះ ​មាននិន្នាការកើនឡើងក្នុងរយះ ពេលកន្លងទៅនៅវៀតណាម។ ដូច្នេះ នាយក​រដ្ឋមន្ត្រីវៀតណាម បានអនុម័តលើ
 កម្មវិធី  គោលដៅបង្ការ ទប់ទល់នឹងជំងឺលើសឈាមជាតិ។ កម្មវិធីនេះ បាននិង
កំពុងអនុវត្ត យ៉ាងសកម្ម នៅខេត្ត ទីក្រុងចំនួន ៦៣ លើទូទាំងប្រទេស ជាមួយ គោលដៅ គឺលើកកំពស់ ចំណេះដឹង ​របស់ប្រជាជន អំពីការបង្ការ និងត្រួតពិនិត្យ
ជំងឺ លើសឈាម កសាង អនុវត្តនិង​រក្សារចីរភាពរូបសណ្ឋាន គ្រប់គ្រងជំងឺ លើស ឈាមនៅមូលដ្ឋាន …ជាដើម៕

ចលនាដើរដោយថ្មើជើងដោយប្រធានបទ៖”ដើម្បី​បេះដូងខ្លាំង”  - ảnh 1
ចលនាដើរដោយថ្មើជើងដោយប្រធានបទ៖”ដើម្បី​បេះដូងខ្លាំង” (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ