ចលនាបាតុកម្ម “អាវកាក់ពណ៌លឿង” បានរីករាលដាលទៅកាន់ប្រទេសអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ១៤ ខែធ្នូ សកម្មជនអង់គ្លេសដែលគាំទ្រឲ្យអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (EU) ដែលត្រូវបានគេស្គាល់ផង ដែរថាជា Brexit នោះ ក្នុងសម្លៀកបំពាក់អាវកាក់ពណ៌លឿង ដែលស្រដៀងនឹងកងកម្លាំងដែលចូលរួមក្នុងបាតុកម្ម នៅប្រទេសបារាំងនាពេលថ្មីៗនេះ បានអនុវត្តន៍ការដង្ហែក្បួននៅលើស្ពាន Westminster ដែលបណ្តាលឱ្យមានការស្ទាក់ចរាចរណ៍នៅលើផ្លូវទាំងអស់។
ចលនាបាតុកម្ម “អាវកាក់ពណ៌លឿង” បានរីករាលដាលទៅកាន់ប្រទេសអង់គ្លេស - ảnh 1ចលនា អាវកាក់ពណ៌លឿង បានរីករាលដាលទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន  

រូបភាពមួយចំនួនដែលបង្ហោះលើបណ្តាញសង្គមបានបង្ហាញថា អ្នកដើរ ហែក្បួនជាច្រើនបានស្រែកថា “Brexit- ភ្លាមមួយរំពេច” ។

សូមគូសបញ្ជាក់ថា អឺរ៉ុបកំពុងឆ្លងកាត់នូវរដូវរងា ដ៏“ក្តៅបំផុត” មួយ ខណៈពេលដែល “ក្រុមអាវកាក់ពណ៌លឿង” ដែលភ្ជាប់ជាមួយរលកបាតុកម្មពីប្រទេសបារាំងបានឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសអឺរ៉ុបដទៃទៀត ដូចជាបែលហ្សិក ហូឡង់និងអ៊ីតាលីជាដើម។ បច្ចុប្បន្ននេះ “ក្រុម អាវកាក់ពណ៌លឿង” នៅតែបន្តបង្ហាញខ្លួននៅអង់គ្លេសដើម្បីជំរុញដំណើរការ Brexit ឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ