ចលនាប្រជាអាណិកជនវៀតណាមឆ្ពោះមកស្រុកកំណើត រួមកម្លាំងកាយចិត្តប្រយុទ្ធប្រឆាំង COVID – 19
(VOVWORLD) - ចំពោះមុខនឹងស្ថានភាពដ៏ស្មុគស្មាញនៃជំងឺរាតត្បាត COVID – 19 ប្រជាអាណិកជនវៀតណាមនៅទូទាំងពិភពលោកបានរួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតចូលរួមចំណែកដល់ការ ប្រយុទ្ធប្រឆាំង COVID – 19 នៅវៀតណាម។
អនុរដ្ឋមន្រ្តីកាបរទេសវៀតណាម ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Dang Minh Khoi (រូបថត៖ TTXVN) |
អនុរដ្ឋមន្រ្តីកាបរទេសវៀតណាម ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Dang Minh Khoi បានឲ្យដឹងថា៖ មានសមូហភាព និងបុគ្គលវៀតណាមប្រមាណ ២៥ នៅប្រទេសចំនួន ១៤ បានបរិច្ចាក ឧបត្ថម្ភតាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សមាគមកាកបាទក្រហមវៀតណាម និងមន្ទីរពេទ្យមួយចំនួន ដែលកំពុងព្យាបាលអ្នកជម្ងឺ COVID – 19 ជាមួយនឹងទឹកប្រាក់ជិត ១,៤ លានដុល្លារអាមេរិក និងសំភារៈ បរិក្ខាពេទ្យផ្សេងៗជាច្រើនទៀត។ នេះគឺជាសកម្មភាពចូលរួមចំណែកកសាងរូបភាពថ្មីអំពីមនុស្ស ប្រជាជាតិ និងប្រទេសជាតិវៀតណាម ក៏ដូចជាសម្ដែងនូវ“ ស្មារតីរបស់វៀតណាម” ក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។
អនុរដ្ឋមន្រ្តី ការបរទេសលោក Dang Minh Khoi បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវគោលការណ៍ទទួលជនរួមជាតិ ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅឯបរទេសឲ្យវិលប្រឡប់មកស្រុកកំណើត ដែលក្នុងនោះ ផ្តល់អាទិភាពដល់ករណីដែលជួបការលំបាកចូចជា មនុស្សវ័យចំណាស់ អ្នកជំងឺ មនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ ភ្ញៀវទេសចរដែលជាប់គាំងនៅបរទេសជាដើមផងដែរ៕