ចលនាមិនចូលបក្សសម្ព័ន្ធគាំទ្រចំពោះឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អាស៊ែបៃហ្សង់
(VOVWORLD) - សេចក្ដីថ្លែងការណ៍ពិសេសដោយគាំទ្រចំពោះការដោះស្រាយជម្លោះរវាងអាស៊ែបៃហ្សង់និងអាមេនីដោយផ្អែកលើសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏ដូចជាគាំទ្រចំពោះឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អាស៊ែបៃហ្សង់តាមគោលការណ៍នៃចលនាមិនចូលបក្សសម្ព័ន្ធ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃចលនាមិនចូលបក្សសម្ព័ន្ធក្រោមមូលបទ “Bandung+៦៥៖ ចលនាមិនចូលបក្សសម្ព័ន្ធប្រកបដោយសាមគ្គីភាព ប្រសិទ្ធភាពហើយសមស្របជាងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមសកល ដែលក្នុងនោះមាន Covid-19” បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី៩ តុលា ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសអាស៊ែបៃហ្សង់លោក Araz Azimov។
ប្រទេសសមាជិកទាំង៥៤នៃចលនាមិនចូលបក្សសម្ព័ន្ធបានអនុម័តលើឯកសារចំនួន២នៅកិច្ចប្រជុំលើកនេះ។ ទីមួយគឺសេចក្ដីថ្លែងការណ៍ នយោបាយរួមដោយអះអាងសារជាថ្មីនូវគោលដៅ គោលការណ៍នានានៃ កិច្ចប្រជុំ Bandung និងចលនាមិនចូលបក្សសម្ព័ន្ធ ធម្មនុញ្ញអ.ស.ប និងច្បាប់ អន្តរជាតិ ព្រមទាំងសង្កត់ធ្ងន់ទៅលើការអភិក្រមប្រកបដោយសមភាពនិង ប្រសិទ្ធភាពជាមួយនឹងថ្នាំព្យាបាលនិងវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid-19។
ទីពីរគឺសេចក្ដីថ្លែងការណ៍ពិសេសដោយគាំទ្រចំពោះការដោះស្រាយជម្លោះរវាងអាស៊ែបៃហ្សង់និងអាមេនីដោយផ្អែកលើសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏ដូចជាគាំទ្រចំពោះឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អាស៊ែបៃហ្សង់តាមគោលការណ៍នៃចលនាមិនចូលបក្សសម្ព័ន្ធ៕